ក្រសួង​ហាមមិនឲ្យបង្ហូរទឹកក្នុងអាងត្រពាំងថ្មចេញដាច់ខាត​ តែត្រូវបង្កើនការនាំទឹកមកបំពេញវិញ

0
859

Image may contain: 3 people, people standing, hat and outdoor

នេះជាបទបញ្ជារបស់ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្នុងឱកាសដែលឯកឧត្តម អញ្ជើញចុះពិនិត្យស្ថានភាពទឹកនៅអាងត្រពាំងថ្ម កាលពីរសៀលថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៨។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍លើកឡើងថា នាឆ្នាំ ២០១៨ នេះ ផ្ទៃដីប្រមាណជិត ៤ មុឺនហិកតា ដែលទទួលទឹកពីអាងត្រពាំងថ្ម បានផលិតស្រូវ ២ ដង រួចមកហើយ និងកំពុងរៀបចំការផលិតស្រូវលើកទី ៣។ ការផលិត ២ ដង កន្លងមក បើគិតជាផ្ទៃដីត្រូវទទួលទឹកពីអាងត្រពាំងថ្ម គឺមានប្រមាណ ជិត ៨ មុឺន ហិកតា ដូចនេះហើយ ទើបទឹកដែលយើងបានស្តុកទុកប្រមាណ ៣០០ លានម៉ែត្រគូប ព្រមទាំងទឹកដែលបង្ហូរមកពីអាងទឹកស្ទឹងស្រែងឯស្រុកចុងកាល់ ក៏ប្រើប្រាស់អស់ទៀត។ បច្ចុប្បន្ន ទឹកនៅសល់ក្នុងអាងត្រពាំងថ្ម មានប្រមាណ ២០ លានម៉ែត្រគូបប៉ុណ្ណោះ។

Image may contain: bird, outdoor and text

ឯកឧត្តមរដ្ឋមន្ត្រី សង្កត់ធ្ងន់ថា អាងត្រពាំងថ្ម ជាមជ្ឈមណ្ឌលជីវ:ចម្រុះគ្រប់ប្រភេទ ពិសេសពពួកសត្វស្លាបកម្រ ដែលកំពុងប្រឈមនឹងការផុតពូជ ដូចនេះ បើយើងបង្ហូរទឹកដើម្បីបម្រើតែទៅលើការបង្កបង្កើនផលមួយមុខ យើងនឹងបាត់បង់នូវរបស់មានតម្លៃជាច្រើនទៀត ម្យ៉ាងបងប្អូនយើងក៏ផលិតស្រូវ និងប្រមូលផលរួចរាល់បាន ២ ដង រួចមកហើយដែរ។ ដូចនេះ ដើម្បីឲ្យយើងរក្សាបាននូវរាល់សម្បត្តិដ៏មានតម្លៃទាំងអស់ ខ្ញុំចេញបញ្ជាដាច់ខាត គឺ ទី១ ត្រូវផ្អាកការបង្ហូរទឹកចេញពីអាងត្រពាំងថ្មមួយរយៈសិន និងទី២ ត្រូវជម្រុញបង្កើនការបញ្ជូនទឹកពីស្រុកចុងកាល់ មកបំពេញអាងនេះឡើងវិញ។

Image may contain: bird and outdoorImage may contain: sky, ocean, cloud, outdoor, water and natureImage may contain: cloud, sky, tree, outdoor, nature and water