តំណាងរាស្រ្ត ស សុខា ប្រកាសក្នុងសន្និសីទរៀបចំព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងលើកទី១ ក្នុងខេត្តបាត់ដំបង រយៈពេល៤ថ្ងៃ

0
751

ខេត្តបាត់ដំបង  ក្នុងសន្និសីទរៀបចំព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងលើកទី១ ក្នុងខេត្តបាត់ដំបង នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ បានប្រកាសថា នឹងរៀបចំ «សង្ក្រាន្តបាត់បាត់ដំបង» រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ត្រង់វិទ្យាល័យ នេត យ៉ង់ និងវិទ្យាស្ថានគរុកោសល្យបាត់ដំបង។

ប្រជាពលរដ្ឋគ្រប់គ្នាដឹងច្បាស់ហើយថា ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត គឺក្នុងគោលបំណងទទួលអំណរទេវតាឆ្នាំ ដោយឆ្នាំថ្មីខាងមុខនេះ ត្រូវនឹងឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ហើយចំពោះសង្ក្រាន្តបាត់ដំបងនេះ ស.យ.យ.ក ខេត្តបាត់ដំបង នឹងមានកិច្ចសហការដោយរដ្ឋបាលខេត្ត កងកម្លាំងទាំង៣ផ្នែក និងបណ្ដាមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក ស សុខា និងលោក ស រដ្ឋា ប្រធាន ស.យ.យ.ក ខេត្តបាត់ដំបង។

កម្មវិធីក្នុងព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងនេះ មានការតាំងពិព័រណ៍ផ្លែងម្នាស់យក្ស និងផ្លែពោតយក្សកម្ពស់ ៥ម៉ែត្រ ការសម្ដែងសិល្បៈ តន្ត្រី ការតាំងលក់ម្ហូបអាហារ កម្មវិធីកីឡា ការបង្ហាញផ្ទាំងទស្សនីយភាពនានាជាដើម៕

ប្រភព : Fresh News