រាជធានីភ្នំពេញ ៖ គម្រោងសង់ស្ពានថ្មើរជើង 3D បង្កើតដំបូងនៅកណ្ដាលក្រុងភ្នំពេញ ត្រូវបានដំឡើងគ្រោងដែកទួលស្ពាន ប្រវែង ៣៤ម៉ែត្រ កាត់ទទឹងខាងលើវិថី ឆេកូ ឬផ្លូវលេខ ១៦៩ កាលពីយប់មិញថ្ងៃទី ១១ ខែមេសា។
គម្រោងនេះ ត្រូវបានមន្ទីរសាធារណការសហការសាងសង់ជាមួយក្រុមហ៊ុន OCIC ក្នុងគោលដៅសម្រួលដល់ការធ្វើដំណើរថ្មើរជើងឆ្លងកាត់ស្តុបនៅតំបន់ផ្លូវនាងគង្ហីង បញ្ចៀសការកកស្ទះចរាចរ និងធានាសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ។
ប្រសិនបើគ្មានការប្រែប្រួលណាមួយ ស្ពានថ្មើរជើង 3D នេះអាចនឹងបញ្ចប់នៅក្នុងឆ្នាំ ២០១៨។ នេះបើតាមបុគ្គលិកក្រុមហ៊ុន Olympia City ធ្លាប់លើកឡើងកាលកន្លងទៅ។
ចង់ដឹងថា ការដំឡើងស្ពានថ្មើរជើង3Dកណ្ដាលក្រុងភ្នំពេញលើកដំបូង មានទិដ្ឋភាពបែបណា តោះទៅមើលទាំងអស់គ្នា៖
