ស្ពានថ្មើរជើង 3D កណ្ដាលក្រុងលើកដំបូង ឡូយមិនចាញ់ស្រុកគេឡើយ!

0
1345

រាជធានីភ្នំពេញ ៖ គម្រោង​សង់​ស្ពាន​ថ្មើរ​ជើង​3D ​បង្កើត​ដំបូង​នៅ​កណ្ដាល​ក្រុងភ្នំពេញ​​ ត្រូវ​បាន​ដំឡើង​គ្រោង​​ដែក​ទួល​ស្ពាន​ ប្រវែង​ ៣៤ម៉ែត្រ ​កាត់​ទទឹង​ខាង​លើវិថី​ ឆេកូ ឬ​ផ្លូវ​លេខ​ ១៦៩​​ កាលពី​យប់​មិញ​ថ្ងៃ​ទី ​១១ ខែ​មេសា។ ​

គម្រោង​នេះ ត្រូវ​បាន​មន្ទីរ​សាធារណការ​សហការ​សាងសង់​ជាមួយ​ក្រុមហ៊ុន​ OCIC ក្នុង​គោល​ដៅ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ឆ្លង​កាត់​ស្តុប​នៅ​តំបន់​ផ្លូវ​នាង​គង្ហីង​ បញ្ចៀស​ការ​កកស្ទះ​​ចរាចរ និង​ធានា​សុវត្ថិភាព​ជូន​បង​ប្អូន​ប្រជាពលរដ្ឋ។

ប្រសិន​បើគ្មាន​ការប្រែប្រួល​ណា​មួយ​ ស្ពាន​ថ្មើរ​ជើង​3D នេះអាចនឹងបញ្ចប់នៅក្នុងឆ្នាំ ២០១៨។ នេះបើតាមបុគ្គលិក​ក្រុមហ៊ុន​ Olympia City ធ្លាប់លើកឡើងកាលកន្លងទៅ។

​ចង់​ដឹង​ថា​ ការ​ដំឡើង​ស្ពាន​ថ្មើរជើង​3Dកណ្ដាល​ក្រុងភ្នំពេញ​លើក​ដំបូង​ មានទិដ្ឋភាព​បែបណា តោះ​ទៅមើល​ទាំង​អស់​គ្នា៖

រូបភាពដោយ sabay