រកឃើញជ័យលាភីនៃការប្រកួតរចនាខ្លោងរបារកាត់ទទឹងផ្លូវសម្រាប់ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះហើយ

0
943

ភ្នំពេញៈ សាលារាជធានីភ្នំពេញ បានរកឃើញបេក្ខជនជ័យលាភី នៃការប្រកួតរចនាខ្លោងរបារកាត់ទទឹងផ្លូវ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៨ បន្ទាប់ពីគណៈកម្មការវាយតម្លៃជ្រើសរើសរូបភាពចំនួន ៥រូបភាព ដើម្បីធ្វើប្រជាមតិរយៈពេល ៣ថ្ងៃ នៅក្នុងផេករដ្ឋបាលរាជធានីភ្នំពេញ ។

សាលារាជធានីភ្នំពេញបានអោយដឹងថាជ័យលាភី១ ជាស្នាដៃរបស់បេក្ខជន ប៊ិន សុបញ្ញា ទទួលបានការគាំទ្រចំនួន ៦.៦០០ Like នឹងត្រូវដាក់ដំឡើងនៅទីតាំងមហាវិថីនរោត្តមចំណុចវិមានឯករាជ្យ។

ជ័យលាភីលេខ២ ជាស្នាដៃរបស់បេក្ខជន ឆៀង នឿន ទទួលបានការគាំទ្រចំនួន ២.៦០០ Like នឹងត្រូវដាក់ដំឡើងនៅទីតាំងតិរវិថីព្រះស៊ីសុវត្ថិចំណុចរូបសំណាក់តេជោមាសតេជោយ៉ត។

ជ័យលាភីលេខ៣ ជាស្នាដៃរបស់បេក្ខជន ខន រតថៃ ទទួលបានការគាំទ្រចំនួន ១.៨០០ Like នឹងត្រូវដាក់ដំឡើងនៅទីតាំងមហាវិថីព្រះសីហនុចំណុចខាងលិចរង្វង់មូលសម្តេចជួនណាត។

ជ័យលាភីលេខ៤ ជាស្នាដៃរបស់បេក្ខជន ផេង ភីរុន ទទួលបានការគាំទ្រចំនួន ១.២០០ Like នឹងត្រូវដាក់ដំឡើងនៅទីតាំងរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំចំណុចមុខនាឡិកា។

ប្រភពអោយដឹងទៀងថាដើម្បីឱ្យស្របទៅតាមទីតាំងជាក់ស្តែង រដ្ឋបាលរាជធានីភ្នំពេញ សូមរក្សាសិទ្ធិកែសម្រួលនូវចំណុចខ្លះនៃរូបភាពដែលត្រូវដាក់ដំឡើងតាមគោលដៅនីមួយ៕