កសិករខេត្តស្ទឹងត្រែង និងអ្នកជំនាញនាំគ្នាអភិរក្សត្រយ៉ងយក្សនៅដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិច

0
696
Farmers in Stung Treng and experts conserve the Giant Ibis at the Wildlife Sanctuary West.

នៅថ្ងៃទី២៧ ខែធ្នូនេះ ប្រជាកសិករនៅភូមិខិះស្វាយ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នឹងរួមគ្នាជាមួយអ្នកជំនាញដើម្បីអភិរក្សសត្វត្រយ៉ងយក្សដែលជាសត្វស្លាបតំណាងឱ្យប្រទេសកម្ពុជាព្រមទាំង ការពារព្រៃឈើជាទីជម្រករបស់វានៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិច បន្ទាប់ពីប្រជាកសិករទទួលបានការទិញផលស្រូវស្រូវក្នុងតម្លៃខ្ពស់ ក្នុងគម្រោងIbis Rice។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការ WCSនៅថ្ងៃទី២៧នេះ។

Farmers in Stung Treng and experts conserve the Giant Ibis at the Wildlife Sanctuary West.

អង្គការ WCS បានឱ្យដឹងថា គម្រោងនេះនឹងអនុវត្តដោយសហការជាមួយក្រសួងបរិស្ថាន និងមន្ទីរបរិស្ថាន ខេត្តស្ទឹងត្រែងដែលទទួលថវិកាពីអង្គការជីវិតសត្វស្លាបអន្តរជាតិដើម្បីការពារ ដែនជម្រកសត្វព្រៃក្នុងស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងដែលមានទំហំផ្ទៃដី១៥០. ០០០ហិកតា។ ដែនជម្រកសត្វព្រៃនេះគាំទ្រដល់ការរស់នៅរបស់សត្វព្រៃប្រភេទរងគ្រោះជិតផុតពូជជាច្រើនប្រភេទដែលក្នុងនោះរួមសត្វត្រយ៉ងយក្សដែលប្រមាណជា២០ភាគរយនៃចំនួនវាទាំងអស់ នៅលើសាកលលោក និងប្រមាណ៥០ភាគរយនៃសត្វត្រយ៉ងចង្កំកស ទាំងអស់នៅលើសាកលលោក។

ក្នុងសេចក្តីប្រកាសព័ត៌មាននៃអង្គការ WCS ដដែល ការអនុវត្តនេះ គឺជាឆ្នាំទី០១ដែលអនុវត្តគម្រោងបង្កើនជីវភាពនៅស្រុកសៀមប៉ាងក្នុងភូមិខិះស្វាយដោយមានកសិករចំនួន៤៣គ្រួសារបានចូលរួម ហើយមានទំនុកចិត្តយ៉ាងខ្ពស់ចំពោះការអនុវត្តគម្រោងនេះ។

ដើម្បីចូលរួមជាមួយគម្រោងនេះ កសិករត្រូវតែចុះបញ្ចីទំហំផ្ទៃដីស្រែ របស់ខ្លួននៅលើផែនទីដែលមានការយល់ព្រមពីអាជ្ញាធរខេត្ត ហើយពួកគាត់ត្រូវតែគោរពតាមលក្ខខណ្ឌដែលបានកំណត់រួមមាន មិនត្រូវបរបាញ់សត្វព្រៃ មិនប្រើប្រាស់ជីគីមី និងប្រើថ្នាំសម្លាប់ល្អិត ជាលក្ខណះធម្មជាតិជាដើម៕