កសិករគំរូចិញ្ចឹមគោទទួលលទ្ធផលល្អ នៅក្រុងស្ទឹងត្រែង

0
2260

កសិករគំរូនៅក្រុងស្ទឹងត្រែងបានចិញ្ចឹមគោពូជក្នុងស្រុកទទូលបានជោគជ័យធ្វើឱ្យសង្គមគ្រួសារឆ្លងផុតវាលបីគឺទីមួយផុតគ្រោះភាពក្រីក្រ-ទី២ផុតគ្រោះគ្មានការងារធ្វើ និងទី៣ផុតគ្រោះដើរស៊ីឈ្មួលលក់កម្លាំងពលកម្ម។

ស្ទឹងត្រែង៖  លោក កោះ សុខ កសិករចិញ្ចឹមគោស្រុកនៅភូមិលើសង្កាត់ស្រះឬស្សីក្រុងស្ទឹងត្រែងបានបញ្ជាក់ថា៖រាល់កិច្ចការងាររបស់កសិករភាពទទួលបានជោគជ័យគឺកើតចេញពីកត្តាឧស្សាព្យាយាមដូចជាការចិញ្ចឹមគោនេះជាដើម បើចិញ្ចឹមលែងវាទៅស៊ីចំណីផ្តេសផ្តាស វាក៍កើតជម្ងឺពិបាកព្យាលបាលដែរ។

 

លោកអះអាងថា៖ការចិញ្ចឹមគោឱ្យធំធាត់ល្អវាអាស្រ័យទៅលើការថែទាំបំប៉នចំណីទើបវាមានទីផ្សារ ងាយស្រួលលក់ទាំងការនាំចេញនិងនៅក្នុងខេត្តគឺគោមួយក្បាលមានតំលៃរហូតដល់២លានរៀល។លោកសាយ កុសល អភិបាលក្រុងស្ទឹងត្រែងបាន បានសម្តែងការសាទរចំពោះការយកចិត្តទុកដាក់ប្រកបដោយមនសិការដ៍ល្អប្រសើរនេះ ព្រោះអាជ្ញាធរក្រុងស្ទឹងត្រែងហាមអ្នកចិញ្ចឹមគោកុំលែងដើរចូលក្រុង ស៊ីផលដំណាំអ្នកជិតខាងនិងបង្កផលប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈដូចនេះសមត្ថកិច្ចនឹងចាប់ផាកពិន័យព្រោះសាលាក្រុងបានចេញសេចក្តីណែនាំជារឿយៗ នឹងខ្លះទៀតបានធ្វើកិច្ចសន្យារួចមកហើយដែរ។ លោកថា៖គោដែលដើរស៊ីផ្តេសផ្តាសតាមទីសាធារណៈបានបង្ហាញពីភាពរឹងរុះរបស់បុគ្គលមួយចំនួនមិនចូលរួចគោរពច្បាប់សង្គមនឹងមិនចេះស្រឡាញ់ទ្រព្យសម្បត្តិសាធារណៈចិញ្ចឹមគោលែងឱ្យដើរស៊ីពាសវាលពាសកាល។
សូមបញ្ចាក់ថា៖បច្ចុប្បន្ន នៅខេត្តស្ទឹងត្រែងមានអ្នកចិញ្ចឹមគោប្រមាណជាង១០គ្រួសារជាលក្ខណៈបែបសាមញ្ញមិនទាន់មានបច្ចេកទេសត្រឹមត្រូវក្នុងនោះមាននៅក្រុងស្ទឹងត្រែងនិងស្រុកសេសាន៕

 

 

វិទ្យុជាតិកម្ពុជា៖ដោយ លោកអ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង៖