ឆ្នាំ​២០១៧​ការនាំចេញទៅអាមេរិកកើនឡើង៩%បើ​ធៀប​ឆ្នាំ​២០១៦

0
926

​ភ្នំពេញ​៖ នៅ​ឆ្នាំ​២០១៧​កន្លងទៅ ការនាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​អាមេរិក បាន​កើនឡើង​ជិត ៩​ភាគរយ បើ​ធៀប​នឹង​ការនាំចេញ​​កាលពី​ឆ្នាំ​២០១៦​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងពាណិជ្ជកម្ម​។​

​បើតាម​របាយការណ៍​ក្រសួងពាណិជ្ជកម្ម ចុះផ្សាយ​ថា​កម្ពុជា​នាំចេញ​ទំនិញ​នានា​ទៅ​លក់​នៅ​ទីផ្សារ​អាមេរិក​មាន​ទំហំ​៣.៦៤​លាន​ដុល្លារ ជាមួយ​កំណើន ៨,៨៨​ភាគរយ បើ​ធៀប​នឹង​ទំហំ​នៃ​ការនាំចេញ​កាលពី​ឆ្នាំ​២០១៦​កន្លងមក ដែលមាន​តម្លៃ​២.៨១៤​លាន​ដុល្លារ​។​

​ផលិតផល​ដែល​កម្ពុជា​នាំទៅ​លក់​នៅ​ទីផ្សារ​ដ៏​ធំ​ទី​២​របស់ខ្លួន​នេះ រួមមាន​ផលិតផល​សម្លៀកបំពាក់ និង​ស្បែកជើង និង​វ៉ា​លី​សម្រាប់​អ្នកដំណើរ​ជាដើម​។​

​ប៉ុន្ដែ សម្រាប់​ការនាំ​ចូល​ទំនិញ​ពី​អាមេរិក​វិញ របាយការណ៍​នោះ​បង្ហាញថា មាន​ទំហំ​ទឹកប្រាក់ ៤០០​លាន​ដុល្លារ ឬ​កើនឡើង ១១​ភាគរយ ពី​ចំនួន​៣៦០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦ ហើយ​ផលិត​ដែល​កម្ពុជា​នាំចូល​ពី​អាមេរិក​រួមមាន ផលិតផល​គ្រឿង​អេឡិចត្រូនិក យានយន្ត គ្រឿងចក្រ ឱសថ និង​បរិក្ខារ​ពេទ្យ​៕​