ដំណើរកម្សាន្តជាមួយនឹងទេសចរណ៍បែបធម្មជាតិ

0
388

មណ្ឌលគិរី​ គឺជាខេត្តមួយស្ថិតនៅប៉ែកឥសាន្តនៃព្រះរាជាណាចក្រកម្ពុជា​ សម្បូរទៅដោយធន​ធានធម្មជាតិទាំងនៅលេីដី​និងនៅក្រោមដី​ ព្រមជាមួយវប្បធម៌ទំនៀមទំលាប់ប្រពៃណីចម្រុះរបស់បងប្អូនជនជាតិដេីមភាគតិច​ ក្រៅពីនោះខេត្តមណ្ឌលគិរីមានមានភព្វវាសនាខ្ពស់ដោយសារមានស្ថានភាពអាកាសធាតុត្រជាក់គ្រប់រដូវ ទិដ្ឋភាព​ និងទេសភាពដ៏ទាក់ទាញ​ មានទឹកជ្រោះជាច្រេីនកន្លែង​ (ទឹកជ្រោះប៊ូស្រា​ រមនា១​ រមនា២​ ជ្រៃធំ​ មនោរម្យ​ ជ្រៃយស​ លេងប៉ូកប្រះ​ អូរឆ្វេង​ លែងទូវ​ លែងឃិត) ជួរភ្នំបន្តជាប់គ្នារដឹក​ ជ្រលង​ ដងអូរជាច្រេីន​ វាលស្មៅបៃតងលាតសន្ធឹងលេីកំពូលភ្នំ​ ខ្យល់បរិសុទ្ធ​ អាកាសធាតុត្រជាក់​ សត្វព្រៃជា​ ច្រេីនប្រភេទ​ ព្រមទាំងសប្បទាទេសចរណ៍​ និងសេវាផ្សេងៗ សក្តានុពលទាំងអស់នេះហេីយដែលធ្វេីអោយភ្ញៀវទេសចរណ៍ជាតិ​ និងអន្តរជាតិមកទស្សនាមិនចេះជិនណាយ៕