មន្រ្ដី​បរិស្ថាន​អះអាងថា សត្វ​ដែល​ខាំគោមួយ​ក្បាល់​ងាប់​នៅ​បាត់ដំបងជាសត្វ​​ខ្លាឃ្មុំ​ព្រៃ​

0
2086
Environmental officials claim that animals that kill a cow deadly are wild wild bees។

បាត់ ដំបងៈ នៅ ថ្ងៃ អង្គារ ទី១៨ ខែធ្នូ ឆ្នាំ២០១៨ លោក កត បូរ៉ាន ប្រធាន មន្ទីរ បរិស្ថាន ខេត្តបាត់ដំបង បានឱ្យដឹងថា មាន វត្តមាន ខ្លាឃ្មុំ ជាច្រើន នៅក្នុង តំបន់ការពារធម្មជាតិ ក្នុង ខេត្តបាត់ដំបង។

លោក បាន អះអាង បែបនេះ «ខណៈពេល សម្មតិ កិច្ច បានឃើញ ដានជើង នៅលើ ដី និង រោម ខ្លាឃ្មុំ ធំ ជាប់ នឹង ស្នាមរបួស ដែល វា ចេញពី ព្រៃ មក ខាំ សត្វ គោមួយ ក្បាល របស់ ម្ចាស់ ឈ្មោះ ស៊ុន ភាព ដែលជា ប្រជាជន រស់នៅ ភូមិ ស្ទឹងតូច ឃុំ កំពុង ល្ពៅ នៅ ស្រុក សំឡូត ខេត្តបាត់ដំបង»។

លោក កត បូរ៉ាន បានបញ្ជាក់ បន្ថែមថា «នេះ ពិត ជាមាន វត្ត មាននៃ សត្វ ខ្លាឃ្មុំ ពិតប្រាកដ ព្រោះ បើ ពិនិត្យឃើញ មាន រោម និង ស្នាម ក្រចក ជាប់ នឹងរ បួ សត្វ គោ ដោយឡែក របៀប វាយប្រហារ ចំណីអាហារ គឺ វា ខាំ បំពង់ក ក្រោម និង ខ្ទប់ ចម្រុះ»។

លោក កត បូរ៉ាន បានឱ្យដឹង ដែរ ថា ក្នុង តំបន់ ប្រើប្រាស់ ច្រើនយ៉ាង សំឡូត ដែល ស្ថិតនៅ ក្នុងស្រុក សំឡូត ខេត្តបាត់ដំបង ជា ជម្រក រស់នៅ ន សៃ ហ្វូង ខ្លាឃ្មុំ ព្រៃ ដែល ខ្លះ មាន ទំងន់ ចាប់ពី១៤០គីឡូក្រាម។

លោក ប្រធាន មន្ទីរ បរិស្ថាន ខេត្តបាត់ដំបង បញ្ជាក់ដែរថា បន្ទាប់ពី មានការ ការពារ និង អភិរក្ស ធនធានធម្មជាតិ បានល្អ ប្រសើរ នៅតាម តំបន់ការពារធម្មជាតិ រយៈពេល១០កន្លងមកនេះ ជាពិសេស នៅក្នុង ខេត្តបាត់ដំបង វត្តមាន សត្វព្រៃ មាន ចំនួន កើនឡើង ច្រើន។

បើ តាមរយៈ ការអង្កេត ចាប់បាន ពី កា ម៉េ រា់ នៅ តំបន់ការពារធម្មជាតិ ថនិកសត្វធំៗជាច្រើន បានបង្ហាញ ខ្លួន ជាពិសេស ចំនួន សត្វ ខ្លាឃ្មុំ និង ខ្លារខិន។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន បាន បង្កើត និង គ្រប់គ្រង តំបន់ការពារធម្មជាតិ ចំនួន៥១កន្លែង ប្រកបដោយ ប្រ សិ ទ្ឋ ភាព និង ល្អប្រសើរ លើ ផ្ទៃដី ប្រមាណ៧,៥លាន ហិកតា។