ប្រទេសកម្ពុជាទាំងមូលមានសត្វដំរីសរុបចំនួនប្រមាណជាជាង៣០០ក្បាលក្នុងនោះដំរីស្រុកមានចំនួន៧២ក្បាល និងដំរីព្រៃ២៥០ក្បាល។ ក្នុងន័យចូលរួមចំណែកថែទាំ ការពារ និងអភិរក្សសត្វដំរីនោះ សមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា ក៏ត្រូវបានបង្កើតឡើងដើម្បីចិញ្ចឹម និងថែទាំសត្វដំរី ចំនួន៤ក្បាលនៅក្នុងខេត្តរតនគិរី។ លោកស្រី ខៃ ចិន្តា គឺជាប្រធាននៃសមាគមខាងលើនេះ។
ចាប់តាំងពីឆ្នាំ២០១៥មក, លោកស្រី ចិន្តា ដែលជាអ្នកស្រឡាញ់សត្វដំរីនោះ បានចំណាយថវិកាផ្ទាល់ខ្លួនប្រមាណជា២០ម៉ឺនដុល្លារដើម្បីចិញ្ចឹមសត្វដំរីចំនួន៤ក្បាលនេះ។ ទោះជាការចំណាយប៉ុន្មានក៏មិនគ្រប់គ្រាន់ដែរ ព្រោះដំរី ត្រូវការការថែទាំពិតប្រាកដ ពោលគឺត្រូវការថវិកាច្រើនគួរសម។
រីឯលោកស្រីចិន្តាម្នាក់ឯងមិនមានលទ្ធភាពបន្តកិច្ចការនេះម្នាក់ឯងបានឡើយ។
មធ្យោបាយចុងក្រោយរបស់អ្នកស្រីគឺការអំពាវនាវរកសប្បុរសជនជួយផ្តល់ថវិកាដើម្បីចិញ្ចឹម ថែទាំ និងអភិរក្សដំរីខ្មែរ។
ពិធីរៃអង្គាសជួយចិញ្ចឹមសត្វដំរីនឹងធ្វើឡើងនៅថ្ងៃទី២៧ខែមេសានៅស្ថានបារាំងនាទីក្រុងភ្នំពេញ។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា, មន្ត្រីស្ថានទូតនិងអ្នកជំនួញមួយចំនួននឹងត្រូវអញ្ជើញឲ្យចូលរួមក្នុងពិធីមនុស្សធម៌មួយនេះ។ អ្នកចូលរួមអាចទិញសំបុត្របានតាមអនឡាញ The Last2tickets ឬនៅទីតាំង៤កន្លែងផ្សេងទៀត ដូចជា៖ Khéma Pasteur, Institut Français, K West, Open Wine។
សូមទស្សនាវីដេអូខាងក្រោម ៖
Get a ticket and contribute to help the Elephant!
Support the conservation of the last Cambodian elephants with the Airavata Elephant Foundation by buying here your tickets for the Fundraising Gala at the French Embassy on April the 27th !https://www.last2ticket.com/en/events/821/Here is a short documentary on a dying trade, the last of the Elephant Men, the Cambodian Mahouts !Share if you enjoyed it ! #savetheelephant #wildlife #animalrescue #cambodia
Posted by Last2ticket Asia on Wednesday, 11 April 2018