រដូវ​ប្រាំង​មកដល់​ក្រសួង​ប្រាប់​ឲ្យ​​ម្ចាស់​រោងចក្រ​រក្សា​ទឹក​ទុក​ប្រើប្រាស់​ និង​ប្រុងប្រយ័ត្ន​ឱ្យបាន​ហ្មត់ចត់

0
1645

ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នៅ​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ បានចេញ​សេចក្ដីជូនដំណឹង​ដល់​ម្ចាស់ និង​និយោជក​សហគ្រាស គ្រឹះស្ថាន​ការងារ​ទាំងអស់ ពិសេស​រោងចក្រ សហគ្រាស​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង ត្រូវបាន​រក្សា​ទឹក​សម្រាប់​ប្រើប្រាស់ និង​ទឹកស្អាត​សម្រាប់​បរិភោគ​ឱ្យបាន​គ្រប់គ្រាន់ ពីព្រោះ​មានការ​ព្យាករណ៍​ថា នៅ​រដូវប្រាំង​នេះ​កម្ពុជា​នឹង​ទទួលរង​អាកាសធាតុ​ក្ដៅ​ខ្លាំង ។

ការចេញ​សេចក្ដីជូនដំណឹង​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​សារាចរ​ណែនាំ​មួយ​ឱ្យដឹងថា នៅ​ដើមឆ្នាំ ២០១៩ នេះ កម្ពុជា​នឹង​ទទួលរង​ឥទ្ធិពល​បាតុភូត «អែល​នី​ណូ» ដោយ​ប្រយោល។ ឥទ្ធិពល​នេះ​នឹង​បង្ក​ឱ្យ​អាកាសធាតុ​នៅ​កម្ពុ​ជានា​រដូវប្រាំង​នេះ ពិសេស​ក្នុង​ខែមេសា និង​ខែឧសភា មាន​សភាព​ក្ដៅ​ហួតហែង សីតុណ្ហភាព​អតិបរមា​នៅពេល​ខ្លះ​អាច​ឡើងដល់ ៤០-៤២អង្សា មាន​ភ្លៀង​កក់ខែ​តិច មាន​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​កើតឡើង​ច្រើន ឯ​រដូវវស្សា​ក៏​មកដល់​យឺត​ជាង​ឆ្នាំ​កន្លងទៅ។

នៅក្នុង​សេចក្ដីជូនដំណឹង​ដដែល ក្រសួង​ការងារ បាន​ណែនាំ​ដល់​ម្ចាស់ និង​និយោជក​រោងចក្រ សហគ្រាស គ្រឹះស្ថាន​ទាំងអស់ ត្រូវអនុវត្ត​ឱ្យបាន​ហ្មត់ចត់​នូវ​វិធានការ ១១ចំណុច។

ខាងក្រោម​នេះ ជា​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ការងារ៖