ដី​ច្រោះ​នៅ​ឧត្ដរមានជ័យ​ទេសភាព​ដូច​ផ្ទាំង​គំនូរ!

0
1404

ខេត្តឧត្ដរមានជ័យ ៖ ​សម្រស់​ធម្មជាតិ​ប្រទេសកម្ពុជាយើងនៅ​មិន​ទាន់​បាន​អភិវឌ្ឍ​ជា​តំបន់​ទេសចរណ៍​នៅ​ឡើយ ប៉ុន្តែ​ត្រូវ​បាន​ប្រជាជន​ឧស្សាហ៍​ទៅ​លេង​កម្សាន្ត​ទីនោះ ដើម្បី​ផ្ដិត​យក​ទេសភាព​ដ៏​ល្អ​ឯក​ដូច​រូប​គំនូរ និង​ស្រូប​យក​ខ្យល់​អាកាស​ដ៏​បរិសុទ្ធ​នៅ​ទី​នោះ​។ ​ខាង​ក្រោម​នេះ​ជា​តំបន់​ធម្មជាតិ​មួយកន្លែងដែលមានទេស​ភាព​ស្អាត​បំផុត​គួរជាទីគយគន់។

ដី​ច្រោះគឺ​​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​​យើយ នៅភូមិខ្នាច​ឬស្សី​ សង្កាត់​បន្សាយរាក់​ ក្រុង​សំរោង​ ខេត្ត​ឧត្តរមានជ័យ​។ ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​ប្រៀប​ដូច​រូប​គំនូរ​នេះ គឺ​ជា​សម្រស់​ធម្មជាតិ​ពិត​ៗ​ នៃ​​ភ្នំ​ពស់​រលួស​ធំ​ ដែល​ជា​ទី​តាំង​ធម្មជាតិ​មួយ​ នៅ​តាម​ខ្សែ​ក្រវាត់​ នៃ​បន្ទាត់​ព្រំដែន​ក្នុង​​ខេត្ត​ឧត្តរមានជ័យ​ ដែល​មាន​​ដី​ច្រោះ​បង្កើត​បាន​ជា​ទស្សនីយភាព​ដ៏​អស្ចារ្យ​មិន​នឹក​ស្មាន​ដល់​។

​សម្រស់​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​នេះ​ បាន​លាក់​ខ្លួន​ពួន​អាត្មា​ ជា​យូរ​លង់​ណាស់​មក​ហើយ ប៉ុន្តែ​មិន​សូវ​មាន​អ្នក​ណា​ទៅ​ដល់​ទីតាំង​ដ៏​អស្ចារ្យ​នេះ​ទេ​។