មន្ទីរ​កសិកម្ម និង​អង្ក​ការពិភាក្សា​ការផ្សារភ្ជាប់​ទីផ្សារ​រវាង​អ្នកពាក់ព័ន្ធ និង​ក្រុម​កសិករ​ផលិត​ក្នុង​ខេត្ត

0
819
Department of Agriculture and Rice discussed market linkages between stakeholders and provincial farmers’ groups.

ព្រះវិហារ៖ ដើម្បី​ផ្សារភ្ជាប់​ទីផ្សារ​រវាង​អ្នកពាក់ព័ន្ធ និង​ក្រុម​កសិករ​ផលិត​ក្នុង​ខេត្ត ក៏ដូចជា​ស្វែងរក​បញ្ហា​ប្រឈម ដំណោះស្រាយ និង​លក្ខខណ្ឌ​សមស្រប​ជូន​ប្រជាកសិករ​នោះ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ បានរៀបចំ​សិក្ខាសាលា​មួយ ដោយបាន​សហការ​ជាមួយ​អង្ក​ការ Caritas ដោយមាន​ការចូលរួម​ពីរ​ថ្នាក់ដឹកនាំ​មន្ទីរ អាជ្ញាធរ ភូមិ ឃុំ ស្រុក តំណាង​ក្រុមហ៊ុន​លក់​សម្ភារ​កសិក​ម្ម សហគមន៍​កសិកម្ម និង​ដៃគូរ​អភិវឌ្ឍន៍​ជាច្រើនរូប​ទៀត កាលពី​រសៀល​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ។

លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ បាន​ថ្លែងថា ក្នុង​គោលបំណង​លើកស្ទួយ​កំរិតជីវភាពរ​បស់បង​ប្អូន​ប្រជាកសិករ ក៏ដូចជា ការបង្កើត​ទំនាក់ទំនង​រវាង ក្រុម​កសិករ​ផលិត ពាណិជ្ជករ និង​អ្នក​ពាក់​ព​ន្ធ័​នានា​នោះ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ បាន​សហការ​ជាមួយ​អង្ក​ការ Caritas រៀបចំ​សិក្ខាសាលា​មួយ ដោយមាន​ការចូលរួម​ពី​អ្នក​ពាក់​ព​ន្ធ័​ជាច្រើនរូប។

លោក​ប្រធាន​មន្ទីរ បាន​បន្តថា ការរៀបចំ​សិក្ខាសាលា​នេះ ក្នុង​គោលបំណង​លើក​កំពស់​ផលិតផល​សរីរាង្គ និង​សុវត្ថិភាព​របស់​កសិក​រ ឲ្យ​ទទួលបាន​តម្លៃ​សមរម្យ និង​មាន​ទីផ្សារ, ផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​អ្នកពាក់ព័ន្ធ និង​ក្រុម​កសិករ​ផលិត​ក្នុង​ខេត្ត ក៏ដូចជា ស្វែងរក​បញ្ហា​ប្រឈម ដំណោះស្រាយ​និង​ល​ក្ខ័​ខណ្ឌ​សមស្រប។

សូមបញ្ជាក់ថា សកម្មភាពផ្សេងៗ និង​គម្រោង​កំពុង​អនុវត្ត​របស់​អង្ក​ការ Caritas រួមមាន៖ ការអភិវឌ្ឍន៍​ភូមិ និង​សហគមន៍​កសិកម្ម និង​អាជីវកម្ម​ដើម្បី​រក​ចំណូល​ទ្រទ្រង់​សហគមន៍ ក្រោយ​ពេលដែល Caritas ប្រគល់​ការទទួលខុសត្រូវ​ទៅ​ឲ្យ​សហគមន៍។

លើសពីនេះ​គឺ​បាន​បណ្តុះបណ្តាល​សមត្ថភាព​របស់​កសិករ​លើ​ជំនាញ​កសិកម្ម តាមរយៈ​វគ្គ​សិក្សា​ជា​សេរី​ទៅលើ​ស្រូវ ចិញ្ចឹមសត្វ ដាំ​បន្លែ ភ្ញាស់​ពងមាន់ ផលិត​ចំណី​មាន់​ជាដើម ដែល​ផ្សារភ្ជាប់​ជាមួយ​គោល​គំនិត ស្តីពី​កា​រប​ម្សាំ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ, ជំរុញ​ទៅលើ​ការផលិត​បន្លែ​សិរី​រា​ង្គ​ដោយ​អនុលោម​តាម​គោលការណ៍(ភី​ជី​អេស) ការ​ជំ​រូ​ញ​លើ​ការចង​បណ្តាញ និង​ភាពជា​ដៃគូ ដើម្បី​ជំរុញ​ឱកាស​ការផ្សារភ្ជាប់រ​វា​ង​ក្រុម​ផលិតកម្ម​និង​ដៃគូរ​អាជីវកម្ម។

និយាយ​រួម គំរោង​របស់​អង្ក​ការ Caritas គឺ​ផ្តោតទៅលើ​ការលើកកម្ពស់​សេដ្ឋកិច្ច​សហគមន៍ និង​ការ​ចិញ្ចឹមជីវិត​ប្រកបដោយ​និរន្តរភាព តាមរយៈ​ការអភិវឌ្ឍន៍​កសិកម្ម​ប្រកបដោយ​ចេរភាព​ការ អភិវឌ្ឍន៍​ជំនាញ សហគមន៍ និង​អភិវឌ្ឍន៍​ជំនួញ​សហគមន៍ ការកសាង​សមត្ថភាព​ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុងការ​ចូលរួម គ្រប់គ្រង ដឹកនាំ និង​អភិវឌ្ឍន៍​សហគមន៍​ខ្លួនឯង និង​ការកសាង​ភាពជា​ដៃគូរ​ជាមួយ​ស្ថាប​ន័​អ្នក​ពាក់​ព​ន្ធ័៕