ទិវាវប្បធម៌២០១៨

0
1407

រាជធានីភ្នំពេញ ៖ កម្មវិធីនេះបង្កើតឡើង និងរៀបចំដោយ និសិ្សតដេប៉ាតឺម៉ង់ទេសចរណ៍ និងដេប៉ាតឺម៉ង់គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៃមហាវិទ្យាល័យ សង្គមសាស្រ្ត និងមនុស្សសាស្រ្ត , សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងគោលបំណងអបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ និងជាការជួបជុំអតីតនិស្សិត និស្សិត និងអាណាព្យាបាល របស់និស្សិត ក្នុងការលើកកម្ពស់ការថែរក្សាប្រពៃណី ទំនៀមទំលាប់ដ៏ថ្លៃថ្លារបស់ជាតិ និងជាការផ្តល់ឱកាសដល់និស្សិតក្នុងការអនុវត្ត នូវមេរៀន និងមុខវិជ្ជាដែលបានរៀនក្នុងថ្នាក់ ព្រមទាំងជម្រុញការបង្កើតនូវវប្បធម៌ ចែករំលែក សាមគ្គីភាព និងគំនិតច្នៃប្រឌិត។ ជួបគ្នា ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨​ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕