លក់ដាច់គ្មានសល់! សំបុត្រ Couple Run ដាច់ស្តុកលែងបោះពុម្ពដូចមុនទៀតហើយ

0
797
រូបភាពសប្បាយៗឆ្នាំមុន

មកដល់ពេលនេះសំបុត្រ Couple Run បានលក់អស់ជាលើកទី២ ហើយនឹងមិនមានការបោះពុម្ពបន្ថែមទៀតឡើយ។

យ៉ាង​ណាមិញ​អ្នកតំណាងខាងក្រុមហ៊ុន Watch Empire សូមអរគុណ​ចំពោះ​ការគាំទ្រ​ និងសោកស្តាយចំពោះអ្នកដែលទិញសំបុត្រចូលរួមកម្មវិធី Couple Run មិនទាន់ ព្រោះម្តងនេះមិនបានបោះពុម្ពតាមការស្នើសុំដូចមុនទេ។

“សំបុត្រយើងមានកំណត់ មិនអាចបោះពុម្ពជាច្រើនដងច្រើនសារបានទេ យើងតម្រូវតែ ២៥០០សំបុត្រប៉ុណ្ណោះ។ ខ្ញុំ និងក្រុមការងារទាំងអស់ពិតជាអរគុណខ្លាំងសម្រាប់បងប្អូនដែលគាំទ្រកម្មវិធី និងចូលរួមចំណែកលើកកម្ពស់ និងស្មារតីស្រ្តី ជាពិសេសបានជួយជាចំណែកធំបំផុតសម្រាប់មន្ទីរពេទ្យគន្ធបុប្ផា ហើយក៏សុំទោសទៅដល់អ្នកដែលទិញមិនទាន់ផងដែរ”។

បញ្ជាក់សល់តែ ២ថ្ងៃទៀតទេ អ៊ីចឹងអ្នកដែលមានសំបុត្រ កុំភ្លេចចូលរួមឲ្យបានកុះករ ក៏ដូចជាបានជួបជាមួយតារាចម្រៀង មាស សុខសោភា ថ្ងៃ ៨មិនា នៅផ្សាររាត្រីផាមកុងតឺន័រខេត្ត សៀមរាប៕