Ecotnon បើកការប្រកួតគំរូអាជីវកម្មផ្ដល់​រង្វាន់​សម្រាប់សហគ្រិនវ័យក្មេងនៅកម្ពុជា

0
282

 

ភ្នំពេញ៖ Ecotnon ជាការប្រកួតប្រជែងអាជីវកម្មប្រភេទ Hackathon ដើម្បីជំរុញដល់ក្រុមហ៊ុនចាប់ផ្ដើមថ្មី (Start Up) ក្នុងដំណាក់កាលដំបូង ជាមួយនឹងដំណោះស្រាយការប្រើប្រាស់ និងការផលិតប្រកបដោយចីរភាព (SCP)។

Ecotnon ជាកម្មវិធីបំប៉នការអនុវត្ដដោយផ្ទាល់រយៈពេល ៣៦ ម៉ោង សម្រាប់សហគ្រិនវ័យក្មេង ដើម្បីអភិវឌ្ឍនូវគំរូអាជីវកម្មមានលក្ខណៈនវានុវត្ដន៍ប្រកបដោយចីរភាព។

កម្មវិធីនេះ រួមមានឧទ្ទេសបទនិងសិក្ខាសាលា ការគ្រប់គ្រងតាមដានពីអ្នកជំនាញ សកម្មភាពក្រុម និងការជម្រោមជ្រែងកែតម្រូវជាចុងក្រោយ។

ក្នុងចំណោមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិទាំង ១៧ Ecottion ផ្តោតទៅលើគោលដៅទី១២ គឺការប្រើប្រាស់ និងការផលិតប្រកបដោយជីវភាព (SCP)។ ទស្សនាទាន SCP ផ្សាភ្ជាប់ដំណើរការសេដ្ឋកិច្ចទៅនឹងធនធាបបរិស្ថាន និងធម្មជាតិ និងផ្តល់ជាឱបករណ៍នយោបាយ ដើម្បីលើកទឹកចិត្តដល់ការផលិតស្អាតជាងមុននិងការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ។

អ្នកដែលគួរចូលរួមការប្រកួតប្រជែង Ecothon រួមមានក្រុមការងារអាជីវកម្ម និងអាជីវកម្មចាប់ផ្តើមថ្មីមានគ្នាលើស ពី៣នាក់មានដំណោះស្រាយ ការប្រើប្រាស់ និងការផលិតប្រកបដោយជីវភាព (SCP) មានលក្ខណៈនរានុវត្តន៍ ឬចង់អភិវឌ្ឍយុទ្ធសាស្រ្ត SCP ដែលអាចសម្រេចបានសម្រាប់អាជីវកម្មរបស់ពួកគេ និងស្ថិតនៅក្នុងប្រទេសកម្ពុជា ហើយចង់ដំណើរការអាជីវកម្មនៅកម្ពុជា នាពេលអនាគត។
សូមបញ្ជាក់ថា Ecothon គឺមកពីពាក្យ Eco + Hackathon។ Ecothon គឺជាការប្រកួតប្រជែងគំរូអាជីវកម្មរយៈពេល ៤ ថ្ងៃសម្រាប់ សហគ្រិន វ័យក្មេង ដើម្បីអភិវឌ្ឍនូវគំរូអាជីវកម្មដែលមានលក្ខណៈ នវានុវត្តន៍បកបដោយចីរភាព (SBM)។
ការប្រកួតនេះមានរយៈពេល៣៦ម៉ោង ដែលអ្នកអាចពិភាក្សា និងអភិវឌ្ឍគំនិតរបស់អ្នកជាមួយនឹងអ្នកជំនាញ និងគូដឹកនាំបាន។ SCP មកពីពាក្យថា ការប្រើប្រាស់ & ការផលិតប្រកបដោយចីរភាព។ ទស្សនាទាន SCP បានផ្សាភ្ជាប់ដំណើរការសេដ្ឋកិច្ចទៅនឹងបរិស្ថាន និងធនធានធម្មជាតិ និងផ្តល់ឧបករណ៍នយោបាយដើម្បីលើកទឹកចិត្តដល់ ការផលិតស្អាតជាងមុននិងការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ។
គំនិត Ecothon រួមមាន ការគ្រប់គ្រងកាកសំណល់, ប្រសិទ្ធិផលក្នុងការប្រើប្រាស់ធនធាន, ផលិតកម្មមិនបង្ករការបំពុល, ការរចនាដោយពុំមានកាកសំណល់, ការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ និងគំនិតទាំងឡាយផ្សេងទៀតដែល ទាក់ទងនឹង SCP។
ការប្រកួតនេះនឹងផ្ដល់រង្វាន់រង្វាន់កម្រិតមាស 1,500,000 KRW រង្វាន់តម្រិតប្រាក់ 1,000,000 KRW និង រង្វាន់កម្រិតសម្រិត 500,000 KRW (1 USD = 1,100 KRW)។

វគ្គបណ្តុះបណ្តាលនេះ​នឹង​ផ្តល់​ជូន​មុន​តាម​អន​​ឡាញចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ សិក្សា​អំពី​ការ​ស្វែង​​​​​យល់​ពី​ធាតុផ្សំ​ជា​មូល​ដ្ឋាន​នៃ​គំរូ​អាជី​វ​កម្ម​។​ ចាប់ពីថ្ងៃទី​២៧ ធ្វើបទបង្ហាញ Ecothon 2021។ នៅ​​ថ្ងៃទី​២៨​ដល់​​ថ្ងៃទី​៣០ ខែ​ក្កដា ចាប់ផ្ដើម​វគ្គសិក្សា​តាម​អនឡាញ។ សូមបញ្ជាក់ថាកម្មវិធីនេះនឹងដំណើរការតាមអ៊នឡាញរយៈពេល ៦​ម៉ោង​ ក្នុង១ថ្ងៃ។

អ្នកចាប់អារម្មណ៍អាចដាក់ពាក្យចូលរួមបំពេញ Application link និងបញ្ជូនទម្រង់ស្នើសុំឱ្យបានត្រឹមម៉ោង១១:៥៩ នាទីយប់ ថ្ងៃទី២១ ខែកក្កដា តាមរយៈតំណភ្ជាប់ចូលរួម៖
Facebook like: http://www.ecothon.net/kh
Application link https://forms.gle/hWQEFKvjhFVqV57i7
Email: aseic.ecothon@gmail.com www.ecathon.net/kh ៕