ក្រុមអភិរក្សលែងកូនកន្ធាយក្បាលកង្កែបជាង៥០០ក្បាលនៅទន្លេមេគង្គក្រចេះ

0
667

ក្រុមអភិរក្សរបស់អង្គការសមាគមអភរិក្សសត្វព្រៃកម្ពុជា និងរដ្ឋបាលជលផល បានលែងកូនកន្ធាយក្បាលកង្កែបឬល្មិចចំនួន ៥៣៤ក្បាល នៅទីតាំងចំនួនពីរតាមដងទន្លេមេគង្គក្នុងស្រុកសំបូរ ខេត្តក្រចេះ កាលពីថ្ងៃទី ២៦ និង២៧ខែ មីនា ឆ្នាំ២០១៩។

ក្រុមការងារបានអញ្ជើញសិស្សានុសិស្សចំនួន១២៤នាក់ ព្រមទាំង ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ ប្រធានភូមិ អ្នកការពារសំបុក ឆ្មាំទន្លេ និងប្រជាជនជាច្រើននាក់ទៀត ចូលរួមក្នុងពិធីនេះ។ មុននឹងលែងចូលទៅក្នុងជម្រកធម្មជាតិ ព្រះសង្ឃបានសូត្រជ័យន្តោប្រោះព្រំដើម្បីសុំសេចក្តីសុខដល់កូនកន្ធាយ ឲ្យមានសេចក្តីសុខទៅថ្ងៃខាងមុខ។

សិស្សានុសិស្ស និងអ្នកចូលរួមទាំងអស់ មានសេចក្តីរីករាយដែលបានចូលរួមលែងកូនកន្ធាយក្បាលកង្កែប ហើយពួកគេប្តេជ្ញា ចូលរួមថែរក្សា និងអភរិក្សកន្ធាយក្បាលកង្កែបនៅថ្ងៃខាងមុខ។

Conservationists release 534 baby soft-shell turtles into Mekong River

Conservationists from WCS and the Fisheries Administration released 534 Cantor’s Giant Softshell Turtle (Pelochelys cantorii) hatchlings at two locations along the Mekong River in Sambour District of Kratie Province on 26-27 March 2019.

The release ceremony was attended by a total of 124 students, monks, teachers, village leaders, nest protectors, river guards, and villagers. The monks blessed all the hatchlings with dharma and holy water before they were released into their natural habitat.

The participants were happy to join the ceremony and they publicly committed to protect the Cantor’s Giant Softshell Turtles.