ភ្នំពេញ: ភូមិករដែលមានប្រជាជនរស់នៅក្នុងដែនជុំរកការពារព្រៃឈើ និងអភិរក្សនានា ដែលមានជីវភាពក្រីក្រលំបាក ត្រូវបានសមាគមមួយឈ្មោះ ហៅថា សមាគមមគ្គុទេសក៍ទេសចរណ៍សត្វស្លាបជួយលើកស្ទួយបង្កើតអោយមានមុខរបរប្លែកៗ តាមរយ:សក្តានុពលធម្មជាតិ ដែលមានស្រាប់ សំរាប់អូសទាញទេសចរនានា អោយមកទស្សនាសត្វស្លាបជាច្រើន សត្វព្រៃប្លែកៗ និងសម្រស់ធម្មជាតិ ដើម្បីទាញប្រាក់ចំណូលពីទេសចរ អោយគេស្នាក់ ហូបចុកសំរាប់កែប្រែជីវភាព និងជៀសវាងកុំអោយពួកគាត់កាប់ឈើរ បរបាញ់សត្វព្រៃ។
លោក អូន ចននី ប្រធានសមាគមមគ្គុទេសចរណ៍សត្វស្លាបនៅខេត្តសៀមរាប បានប្រាប់ថា យើងមានបំណងចង់បង្កើនជីវភាពក្រុមសហគម នៅតាមដែនជំរកសត្វព្រៃ ដែលគ្នានមុខរបរក្រៅតែពីធ្វើស្រែ។ អប់រំពួកគាត់កុំអោយបាញ់សត្វ ការពារព្រៃឈើ ហើយរៀបចំបង្កើតអោយមានជាអេកូទេសចរណ៍ផ្សព្វផ្សាយទាញភ្ញៀវ អោយមកកំសាន្តអោយបានច្រើន រកប្រភពចំណូល ទើបជីវភាពធូធារ។គាត់ (លោកចន នី) តែងប្រាប់សមាជិកសហគមទេសចរទងអស់ថា “បើក្រពះយើងស្វឹត ចិត្តនឹងក្លាយជាប្រែត” បើក្រីក្រហើយភោគផលធម្មជាតិនិងត្រូវបំផ្លិចបំផ្លាញ។ ដូច្នេះយើងត្រូវការពារព្រៃឈើធម្មជាតិ សត្វព្រៃលអោយបាត់បង់ កែច្នៃអោយទៅជាអេកូទេសចរណ៍សំរាប់បំរើអោយទេសចរទស្សនា យើងនឹងបានផលចំណូលរាល់ថ្ងៃ។
លោកថា មកដល់ពេលនេះ កើតមានសហគមអេកូទេសចរណ៍៥ខេត្ត មានខេត្តព្រះវិហារ សៀមរាប បន្ទាយមានជ័យ កំពង់ធំ និងមណ្ឌលគិរី។ ឆ្នាំ២០១៨សហគមទេសចរណ៍ទាំង៥ខេត្ត ទទួលទេសចរបរទេសបានប្រមាណ៥០០នាក់។ ឆ្នាំ២០១៧បានតែ៣០០នាក់ប៉ុណ្ណោះ៕