រដ្ឋបាលខេត្តកំពត បានប្រារព្ធពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី ០៦ ក្រោមប្រធានបទ “ទីក្រុងស្អាតដើម្បីទាំងអស់គ្នា” និងពិធីដង្ហែជ័យលាភីផ្ការំដួលបីទងលើកទី ០២ របស់ក្រុងកំពត

0
1103

ខេត្តកំពត ៖ នៅថ្ងៃច័ន្ទ ០៣កើត ខែមីនា ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ៧:៣០ នាទី រដ្ឋបាលខេត្តកំពត បានប្រារព្ធពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី ០៦ ក្រោមប្រធានបទ “ទីក្រុងស្អាតដើម្បីទាំងអស់គ្នា” និងពិធីដង្ហែជ័យលាភីផ្ការំដួលបីទងលើកទី ០២ របស់ក្រុងកំពត នៅបរិវេណសួនច្បារមាត់ព្រែកទល់មុខមន្ទីរពេទ្យខេត្តកំពត ឋិតក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់ឯកឧត្តម អ៊ឹង ម៉េងហួរ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ។

ក្នុងអង្គពិធីនេះ ក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោកឧត្តមសេនីយ៍ លោក-លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបចំនួន ១.៥០០ នាក់ ។

សូមរីករាយទស្សនាវីដេអូខាងក្រោម៖