រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ស្វាគមន៍ភ្ញៀវទេសចរមកកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

0
2310
មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ / រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង

ខេត្តពោធិ៍សាត់៖  រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀងសូមស្វាគមន៍ភ្ញៀវទេសចរមកកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ ២០១៩ ខាងមុខនេះ ។

មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ / រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង
មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ / រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង

រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានចម្ងាយ ៧៣ គ.ម ពីទីរួមខេត្តពោធិ៍សាត់ និងចម្ងាយ ១៩៥ គ.ម ពីរាជធានីភ្នំពេញ ធ្វើដំណើរតាមផ្លូវលេខ ៥៣B ពីប្រជុំជនស្រុកក្រគរដែលមានចម្ងាយ ៤១ គ.ម ទើបដល់រមណីយដ្ឋាន។

មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ / រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង
មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ / រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង

រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀងដែលអ្នកស្រុកនិយមហៅតៗគ្នាថា “ទឹកធ្លាក់តំបន់យ៉ោក” តំបន់រមណីយដ្ឋាននេះ នៅចន្លោះ ក្នុងភ្នំ ព័ទ្ធជុំវិញទៅដោយព្រៃឈើខ្ពស់ៗ ដុះលំអរ និងមានប្រភេទឈើមានតម្លៃច្រើនប្រភេទដូចជា ខ្លុង ត្បែង ធ្នង់ នាងនួន ស្រឡៅ សុក្រម ព្រះភ្នៅ ខ្លឹមច័ន្ទ ផ្ចឹក រាំងភ្នំ កកោះ ផ្តៀក គគីរ ។ល។ រីឯសត្វព្រៃវិញមានខ្លា ឈ្លួស ប្រើស ស្វា ជ្រូកព្រៃ ទោចជាដើម។

មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ / រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង
មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ / រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង

នៅក្នុងរមណីយដ្ឋាន មានកន្លែងកន្សាន្តជាច្រើន ដោយធ្វើការបែងចែកជាដំណាក់ៗ សម្រាប់ភ្ញៀវទេសចរទស្សនា កម្សាន្តដូចជា ដំណាក់ តាង៉ុក គយ ដំណាក់កោះយាយចាំតា ដំណាក់ទឹកឈូរ ដំណាក់មនោរម្យ ដំណាក់ថ្មសណ្តូក ទឹកជ្រោះដំណាក់ព្រះ ដំណាក់ម្លប់ជ្រៃក្រឹម ដំណាក់កោះសុបិន្ត ដំណាក់ទឹកធ្លាក់ ដំណាក់កោះដាច់ ដំណាក់កោះភ្ញៀវ។

មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ / រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង
មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ / រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង

ហើយតំបន់ទេសចរណ៍ធម្មជាតិមួយនេះមានលក្ខណៈពិសេស ៣ ដែលធ្វើអោយអ្នកចូលកម្សាន្តចាប់អារម្មណ៍យ៉ាងខ្លាំងគឺ ទី១ មានទឹកថ្លាត្រជាក់ ទី២ មានទេសភាពស្រស់ស្អាត និងទី៣ មានទឹកជ្រោះធ្លាក់ច្រើនដំណាក់គួជាទីគយគន់៕