យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរបរទេសជិត២លាននាក់ ដែលបានមកទស្សនាកម្សាន្តក្នុងខេត្តសៀមរាប ក្នុងរយៈពេល ៩ខែដើមឆ្នាំ២០១៨នេះ គឺភ្ញៀវទេសចរជនជាតិចិន មានចំនួនច្រើនជាងគេ។
ចំនួនភ្ញៀវទេសចរអន្តរជាតិ ១០ប្រទេសដែលមកទស្សនាខេត្តសៀមរាប រួមមាន៖
១- ចិន៖ ជាង ៨៣ម៉ឺននាក់
២- កូរ៉េ៖ ជាង ១៤ម៉ឺននាក់
៣- អាមេរិក៖ ជាង ១១ម៉ឺននាក់
៤- អង់គ្លេស៖ ជាង ៩,៨ម៉ឺននាក់
៥- ជប៉ុន៖ ជាង ៨,៨ម៉ឺននាក់
៦- បារាំង៖ ជាង ៧,៥ម៉ឺននាក់
៧- អូស្ត្រាលី៖ ជាង ៥,៤ម៉ឺននាក់
៨- វៀតណាម៖ ជាង ៥,៣ម៉ឺននាក់
៩- អាល្លឺម៉ង់៖ ជាង ៤,៩ម៉ឺននាក់
១០- ថៃ៖ ជាង ៤,៦ម៉ឺននាក់។
ក្នុងចំណោមអ្នកទេសចរបរទេសទាំងអស់ ក្នុងនោះ ជនជាតិកូរ៉េ ជនជាតិអង់គ្លេស ជនជាតិជប៉ុន ជនជាតិអូស្រ្ដាលី និង ជនជាតិវៀតណាម មកទស្សនាក្នុងខេត្តសៀមរាប មានចំនួនថយចុះ ប៉ុន្តែចំពោះអ្នកទេសចរជនជាតិអាល្លឺម៉ង់ និង ជនជាតិថៃ មានកំណើនបន្តិចបន្តួច។
បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧ ចំនួនភ្ញៀវទេសចរអន្តរជាតិមកកម្សាន្តខេត្តសៀមរាប មានការកើនឡើងចំនួនជាង ៨ភាគរយ៕