ចិនបានបោះទុន២០លានដុល្លារ ដាំឈើធ្នង់ លើផ្ទៃដី៥០០ហិកតានៅខេត្តពោធិ៍សាត់

0
1134

ក្រុមហ៊ុនចិន HARMONY SHIELD INTERNATIONAL GROUP បានបោះទុនចំនួន ២០លានដុល្លារអាមេរិក ដើម្បីវិនិយោគដាំឈើធ្នង់ លើផ្ទៃដីចំការចំនួន ៥០០ហិកតា នៅក្នុងខេត្ត ពោធិ៍សាត់របស់ប្រទេស កម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសរបស់ភ្នាក់ងារសារត៌មានជាតិ។

លោក អង់ គង្គា អគ្គនាយករងក្រុមហ៊ុនវិនិ យោគហាម៉ឺនី សៀល អ៊ិនធើណេសិនណលគ្រុប បានឱ្យដឹងនៅក្នុងពិធីសម្ពោធបើកជាផ្លូវការក្រុមហ៊ុនវិនិយោគហាម៉ឺនី សៀល អ៊ិនធើណេសិន ណលគ្រុប (HARMONY SHIELD INTERNATIONALGROUP) កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះថា ជំហានដំបូងក្នុងឆ្នាំ២០១៨នេះ ក្រុមហ៊ុន មានគម្រោង ដាំដើម ឈើធ្នង់ ចំនួន ២០០ ហិកតា ដោយនាំពូជឈើធ្នង់ពីប្រទេសចិនមកដាំ និងបង្កើត រោងចក្រ កែច្នៃឈើ ធ្នង់ សម្រាប់ ធ្វើការ នាំចេញ ទៅក្រៅប្រទេស។

លោកបន្តថា បច្ចុប្បន្នការដាំពូជឈើធ្នង់នេះ បានដំណើរការដាំបានជាង ១០០ហិកតា រួចហើយ ដោយ ប្រើបច្ចេកទេសដាំពីហៃណានប្រទេសចិន។

លោកបញ្ជាក់ថា ការដាំឈើ ធ្នង់តាមបច្ចេកទេស ខ្ពស់ពីហៃណាននេះឆាប់ទទួលផល ប្រើពេលចន្លោះពី៦ឆ្នាំ ទៅ១៥ឆ្នាំ អាចប្រមូលផលសម្រាប់ កែច្នៃនាំ ចេញ ទៅក្រៅ ប្រទេស បាន ហើយ៕