កម្ពុជាស្នើចិនជួយទិញអង្ករពីប្រទេសខ្លួនឲ្យបាន៣០ម៉ឹនតោនក្នុង១ឆ្នាំ

0
710

ភ្នំពេញ៖ កម្ពុជាស្នើចិនឲ្យជួយទិញអង្ករឲ្យបាន៣០ម៉ឺនតោន ឬច្រើន​ជាង​នេះ​ និងបានស្នើសុំ​ឱ្យមិត្តចិន​ជួយទទួលទិញកសិផល ដូច​ជាចេក ស្វាយ​ សណ្តែក​ និង​បាន​​ស្នើ​​សុំ​ឱ្យបន្ត​ជួយអភិវឌ្ឍន៍​​ខាងវិស័​យ​កសិកម្ម​នៅកម្ពុជា​តាមបែប​ទំនើប​ក្នុង​ការ​ផលិត និង​កែ​​ច្នៃ​​កសិ​ផល​ និងជួយ​សម្រួល​ដល់​ផ្នែក​ភូតគាមអនាម័យ ជាពិសេសជួយពង្រឹងការ​ផ្លាស់​ប្តូរ​បច្ចេក​ទេស និង​​កិច្ច​សហ​ការ​​លើ​​វិស័យ​ធនធាន​​ទឹកឱ្យគ្រប់ជ្រុងជ្រោយ។

ទន្ទឹមនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើសុំ​ឱ្យរដ្ឋាភិ​បា​ល​ចិនគាំទ្រ​ដល់​ធនាគារ​ ចិន​ណា​មួយ​​ក្នុង​ការផ្តល់សម្បទាន​សម្រាប់គម្រោងអភិវឌ្ឍន៍ផ្លូវ​ល្បឿ​ន​​លឿន ភ្នំពេញ -ក្រុង ព្រះសីហនុ ។​

ស្រូវកម្ពុជា

ឯកឧត្តម ហ្សាង កាវលី បានមាន​ប្រសាសន៍ផង​ដែរ​ថា​ ​ចំពោះការ​ស្នើសុំឱ្យជួយ​ទទួល​ទិញ​កសិផល​ពី​ប្រទេស​​កម្ពុ​ជា​​​នោះ ចិន​នឹង​ជួយ​សម្រួល​​​ទៅតាមលទ្ធភាព​ដែលចិន​អាច​ជួយបាន។ ជាងនេះ​ដែរ ប្រទេសចិន​នឹង​​បន្ត​គាំទ្រ​ទៅលើ​អ្វីដែល​បាន​ឯកភាព​​គ្នា​រួច​មក​​ហើយ ដូចជាការសាង​សង់​​ព្រលាន​យន្ត​ហោះ​​នៅខេត្តសៀមរាប ជាដើម។

គួរជម្រាបផងដែរថា កាលពីថ្មីៗនេះ កម្ពុជា ចិនបានចុះអនុស្សរណៈ​យោគ​យល់​គ្នា​មួយ ដើម្បីទិញ​កៅស៊ូ​កម្ពុជា ចំនួន ៣០០.០០០ តោន ដែលភាគីចិន សង្ឃឹមថា នឹងអាច​ចាប់​ផ្ដើម​នាំចូល​លើក​ដំបូង​ក្នុងឆ្នាំ២០១៨៕