ចិននឹងនាំចេញផ្លែស្វាយពីកម្ពុជាឱ្យបាន ៥០ម៉ឺនតោន/ឆ្នាំ

0
2349

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ក្រុមហ៊ុនរបស់ចិនផ្នែកផ្លែឈើដ៏ធំមួយឈ្មោះ China Top Fruit Co., Ltd គម្រោងដាក់ផែនការរយៈពេល៥ ឆ្នាំទៅមុខទៀត នឹងធ្វើការនាំចេញផ្លែស្វាយកម្ពុជាឱ្យបាន៥០ម៉ឺនតោន ក្នុងឆ្នាំ ខណៈប្រទេសកម្ពុជាជាប្រទេសអំណោចផលផ្នែកកសិកម្ម ជាពិសេសដំណាំស្វាយនេះតែម្តង។ នេះបើតាមការប្រកាសព័ត៌មានឱ្យនាពេលថ្មីៗនេះ ពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទកម្ពុជា។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន អនុញ្ញាតឲ្យលោក Zhuang Yizhong នាយកក្រុមហ៊ុន China Top Fruit Co., Ltd និងសហការី ចូល ជួបសម្តែងការគួរសម និងពិភាក្សាលើការនាំផ្លែស្វាយចេញពីកម្ពុជាទៅកាន់ប្រទេសចិន។ ការពិភាក្សា បានផ្តោតជាចំបងទៅលើ៖
១-ភាគីទាំងពីរបានយល់ដឹងច្បាស់អំពីការខិតខំរួមគ្នាក្នុងការអនុវត្តគោលនយោបាយខ្សែក្រវ៉ាត់ និងផ្លូវ របស់លោក ស៊ី ជិនពីញ ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងជាពិសេសលទ្ធផលនៃជំនួបថ្នាក់ដឹកនាំទាំងពីរ កម្ពុជា ចិននៅទីក្រុងភ្នំពេញ កាលពីចុងឆ្នាំ២០១៧ កន្លងទៅ ។ ភាគីក្រុមហ៊ុនបានទទួលស្គាល់ពីគុណភាពផ្លែស្វាយរបស់កម្ពុជា និងសេចក្តីត្រូវការទីផ្សាររបស់ប្រទេសចិន។

Related image

២-ការពិនិត្យទៅលើការបង្វែរការនាំចូលស្វាយពីកម្ពុជាដោយឆ្លងកាត់ប្រទេសវៀតណាមទៅកាន់ប្រទេសចិន មកការធ្វើការចូលទៅកាន់ប្រទេសចិនត្រង់ពីកម្ពុជា តាមរយៈកំពុងផែក្រុងព្រះសីហនុ ទៅកាន់ប្រទេសចិននាពេលអនាគត់ ដែលភាគីក្រុមហ៊ុនបានពិនិត្យនិងវាយតម្លៃកន្លងមកបានឲ្យដឹងថា អាចមានតម្លៃថោកជាង ៥ ដង ពី៥០០ ដុល្លារអាមេរិក/តោន មក១០០ ដុល្លារអាមេរិក/តោន ដែលអាចឈានទៅបង្កើនតម្លៃដើមដល់កសិករកម្ពុជានាពេលខាងមុខ។

៣-ការពិនិត្យនិងវាយតម្លៃលើការជ្រើសរើសទីតាំង និងការកសាងហេដ្ឋារចនាសម្ព័ន្ធ រោងចក្រសម្លាប់មេរោគវេចខ្ចប់ ឃ្លាំងត្រជាក់ និងមធ្យោបាយនាំចេញ ស្របតាមវិធាន និងស្តង់ប្រទេសចិន ជាមួយនឹងលទ្ធភាពនៃការនាំចេញផ្លែស្វាយពីកម្ពុជាទៅកាន់ប្រទេសចិនក្នុងរយៈពេល៥ឆ្នាំខាងមុខ ក្នុងកម្រិតប្រមាណជា ៥០០ ០០០ តោន/ឆ្នាំ។

Related image

៤-ការពិនិត្យមើលរួមគ្នា ទៅលើនីតិវិធីនៃការបង្កើនល្បឿនការចរចារក្នុងការនាំផ្លែស្វាយចេញពីកម្ពុជាទៅកាន់ប្រទេសចិន ជាមួយអគ្គនាយដ្ឋានរដ្ឋបាល ត្រួតពិនិត្យនិងចត្តាឡីស័កចិន។ តាមការជូនដំណឹងរបស់ភាគីក្រុមហ៊ុនបានឲ្យដឹងថា គឺតាមទម្លាប់ធម្មតា អគ្គនាយដ្ឋានរដ្ឋបាល ត្រួតពិនិត្យ និងចត្តាឡីស័កចិនត្រូវការពេលវេលាពីមួយឆ្នាំទៅបីឆ្នាំឯណោះ មុនការចុះពិធីសារ ដែលយើងមិនអាចរង់បានទេ។

៥-ការពិនិត្យមើលពីនីតិវិធីនៃការសម្រួលបែបបទ នៃការធ្វើកិច្ចសន្យាជាមួយកសិករក្នុងការប្រមូលទិញ ការនាំចេញ និងការដឹកជញ្ជូនទៅកាន់ប្រទេសចិន។
ក្រោយពីបានពិភាក្សាគ្នាយ៉ាងស្វិតស្វាញមក ភាគីទាំងពីបានសន្យា និងឯកភាពគ្នា ឈានទៅដល់ការចុះអនុស្សានៈនៃការយោគយល់គ្នានៅថ្ងៃរសៀលចុងសប្តាហ៍ ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនអាចឈានទៅដល់ការអនុវត្តន៍ការងារជំហានបន្តបន្ទាប់ទៀត។

Related image

សូមបញ្ជាក់ថា នៅពេលគម្រោងនេះត្រូវបានបោះទុនវិនិយោគជាផ្លូវការ វានឹងធ្វើឱ្យទីផ្សារផ្លែស្វាយកម្ពុជាកាន់តែធំជាងមុន និងតម្លៃអាចថ្លៃជាងពេលធម្មតា។ ដូច្នេះកសិករដែលមានបំណងក្នុងការដាំដុះសម្រាប់ធ្វើការនាំចេញទៅក្រៅប្រទេស ត្រូវពិនិត្រឱ្យបានហ្មត់ចត់ តើស្វាយប្រទេសណា គុណភាពកម្រិតណា ដែលបរទេសអនុញ្ញាតឱ្យនាំចេញបាន ហើយព្យាយាមធ្វើតាមលក្ខខណ្ឌកំណត់នៅពេលនោះ កសិករកម្ពុជានឹងមិនបារម្ភអំពីទីផ្សារកសិផលទៀតនោះទេ៕

ប្រភពពី Business Cambodia