១. ការរៀបចំទ្រុង
– ត្រូវបានសង់នៅកន្លែងខ្ពស់ ស្រឡះស្រឡំធានារក្សាបានភាពកក់ក្ដៅនារដូវរងារ និងត្រជាក់នា រដូវក្ដៅ
– មាន់ទោរអាយុពី ០ ទៅ ៤ សប្ដាហ៍ចិញ្ចឹមនៅក្នុងទ្រុងគ្រលំកម្ដៅ
– ដង់ស៊ីតេចិញ្ចឹមពី ១៥ ទៅ ៤០ ក្បាលក្នុង ១ ម៉ែត្រការ៉េ
– ក្នុងរយៈពេលគ្រលំកម្ដៅ ប្រើទ្រុងគ្រលំកម្ដៅដែលមានកំពស់ពី ៤០ ទៅ ៥០ សង់ទីម៉ែត្រ បណ្ដោយពី ១,០ ទៅ ១,២ ម៉ែត្រ ទទឹងពី ០,៧ ទៅ ០,៩ ម៉ែត្រ
-ជុំវិញត្រូវបាំងដោយក្ដារបន្ទះ ឬបន្ទះថែបដំបូលពីលើប្រក់ដោយសំណាញ់ក្រឡាល្អិតៗ ចៀសវាងកូនមាន់ហើរចេញ
– មាន់មានអាយុពី ៥ ទៅ ១២ សប្ដាហ៍
– ដង់ស៊ីតេចិញ្ចឹមពី ៤ ទៅ ១២ ក្បាលក្នុង ១ ម៉ែត្រការ៉េ
– មាន់ទោរត្រូវបានចិញ្ចឹមព្រលែងលើកម្រាលទ្រុងចាក់បេតុង ហើយរោយអង្កាម ឬកំទេចឈើ ពីលើកម្រាស់ពី ៥ ទៅ ៨ សង់ទីម៉ែត្រ មានកន្លែងចាក់ខ្សាច់សម្រាប់អោយមាន់ត្រដុះខ្សាច់

– ធ្លាលេងត្រូវបានបាំងជិតដោយសំណាញ់ ដើម្បីរាំងកុំអោយមាន់ហើរចេញក្រៅ ។
– ការធ្វើទ្រុងអោយមាន់ពេញវ័យ
– ចែកទ្រុងជាច្រើនខណ្ឌផ្សេងៗគ្នា ដើម្បីងាយស្រួលគ្រប់គ្រង និងតាមដានជំងឺតម្កាត់ រយៈកាលរីកលូតលាស់ និងធំធាត់នៃមាន់ ។
២. ការជ្រើសរើសបក្សីពូជ

– ជ្រើសរើសមាន់ណាដែលរហ័សរហួន ភ្នែកភ្លឺ រោមសំពោង ពោះសមល្មម ជើងថ្លោស ទម្ងន់ពី ២០ ដល់ ២៣ ក្រាម។
៣. ការថែទាំ
៣.១ ចិញ្ចឹមកូនមាន់ (ដំណាក់កាលអាយុពី ១ទៅ ៣ខែ)
– មាន់ត្រូវបានចិញ្ចឹមនៅក្នុងទ្រុងធ្វើអំពីសំណាញ់លួសប្រហោង
– ប្រើអំពូលភ្លើងអគ្គិសនី ដើម្បីកំដៅឲ្យមាន់ដោយសីតុណ្ហភាពពី ២៥ ទៅ ២៧ អង្សាសេ
– នៅបរិវេណនៃកន្លែងចិញ្ចឹមតែងតែបានកំចាត់មេរោគតាមកាលកំណត់យ៉ាងហោចពី ១៥ទៅ ២០ថ្ងៃម្ដង
– ចំណី គឺប្រភេទកន្ទក់គ្រាប់សម្រាប់អោយកូនមាន់ស៊ី
– ប្រើប្រភេទស្នូកចំណីស្នូកទឹកសមស្របនឹងអាយុកាលរបស់មាន់
– គប្បីដាក់បរិមាណកន្ទក់នៅក្នុងទ្រុងធំ ប្រើចំណីដែលសម្រាប់អោយបក្សីស្រុកពេញវ័យបក្សីពង (កន្ទក់សម្រាប់មាន់ពង) គួបផ្សំនឹងស្រូវ
– អត្រាលាយអាស្រ័យទៅតាមរយៈការរីកលូតលាស់នៃមាន់
– អាចប្រើស្រូវដល់ ៦០% នៅក្នុងរបបចំណី
– ក្រៅពីនោះ ត្រូវគួបផ្សំឲ្យស៊ីបន្ថែមនូវត្រកួន ទងដំឡូងជ្វា តួដើមចេកហាន់តូចៗ ។ល។
៤. ការធ្វើអានាម័យបង្ការជំងឺ
– ឧស្សាហ៍ធ្វើអនាម័យទ្រុងចិញ្ចឹមអោយស្អាតបាត កាប់ឆ្ការគុម្ពោតឈើ កាយបង្ហូតលូ ចង្អូរជុំវិញទ្រុងចិញ្ចឹមបាញ់ថ្នាំសម្លាប់មេរោគកំចាត់ជាតិពុលតាមកាលកំណត់
– ចាក់វ៉ាក់សាំងបង្ការតាមកាលកំណត់ចំពោះជំងឺមួយចំនួនដែលច្រើនតែប្រទះដូចជា: Newcaste គ្រុនផ្ដាសាយបក្សីជាដើម ។
– កំចាត់ប្រភេទសត្វករកេរ បក្សីព្រៃ និងសត្វល្អិ ចង្រៃគ្រប់ប្រភេទតាមកាលកំណត់ ៕ ប្រភព : អ៊ាង សុផល្លែត