CCFC ​បង្ហាញ​ពី​វិធីសាស្រ្តដោះស្រាយបញ្ហាកសិករ៥ចំណុច

0
1316

ភ្នំពេញៈ សម្ព័ន្ធសហគមន៍កសិករកម្ពុជា⁣ (CCFC) បានរៀបចំពិគ្រោះយោបល់ចំនួន ៩ កន្លែង សគមន៍កន្លែងខ្លា ដក់ពរ ត្រពាំងក្រសាំង ត្រពាំងទ្រា កុកតារៀ អភិរក្សព្រៃឈើកំពង់អំពិល វាយឈ្នះ ស៊ាងឃ្វាង និងសហគមន៍កណ្តាល ក្នុងខេត្តតាកែវ ស្វាយរៀង និងព្រៃវែង ក្នុងគោលបំណង ពិគ្រោះប្រមូលក្តីកង្វល់ ឬ បញ្ហាប្រឈមរបស់សមាជិកនៅតាមមូលដ្ឋាន និងរកឲ្យឃើញបញ្ហាចម្បង ដើម្បីដោះស្រាយឲ្យចំតម្រូវការរបស់សហគមន៍។

ក្នុងការពិគ្រោះយោបល់នេះ មានអ្នកចូលរួមចំនួន ៣៥២នាក់ ស្រី ២១៥ ដែលសមាជិក សកម្មជន និងគណៈកម្មការសហគមន៍។

តាមរយៈកិច្ចពិគ្រោះយោបល់រកឃើញថា ស្រូវលក់ចេញក្នុងតម្លៃទាបជាបញ្ហា​ចម្បង​ក្នុង​ចំណោម​បញ្ហាចំ​នួន ៨ ដែលបានលើកឡើង។ ក្នុងនោះកសិករបានលើកឡើងថា ពួកគេបាន​ចំណាយ​ទុន​ច្រើន​នៅក្នុងសង្វាក់ផលិតកម្មស្រូវដូចជា កម្លាំងពលកម្ម ការប្រើប្រាស់ជី ថ្នាំសម្លាបស្មៅ និងសត្វ​ល្អិត និងការច្រូតកាត់ជាដើម ដោយឡែក ទិន្នផលលក់ក្នុងតម្លៃទាប (តម្លៃលក់​ឈ្មួញ​ជាអ្នក​កំណត់)។

យើងបានរកឃើញយុទ្ធសាស្រ្ត⁣ និងវិធីសាស្រ្តក្នុងការដោះស្រាយដូចខាងក្រោម⁣៖⁣

១-ការធានាបានសុវត្តិភាពដីធ្លីសម្រាប់កសិកម្មដល់កសិករខ្នាតតូច ៖ រាជរដ្ឋាភិបាលកម្ពុជា ត្រូវ​មាន​វិធាន​​ការច្បាស់លាស់ក្នុងការគ្រប់គ្រង និងដកហូតដីសម្បទានពីក្រុមហ៊ុនឯកជន និងឈ្មួញ ដែល​អនុវត្ត​ផ្ទុយពីកិច្ចព្រមព្រៀង និង បញ្ញតិច្បាប់ផ្សេងៗ ហើយ​ត្រូវ​ចាត់​ចែង​ដី​ទាំង​នោះ​ប្រគល់​ដល់​កសិករ​ខ្នាតតូច និងសហគមន៍ក្រីក្រ តាមរយៈជំរុញការអនុវត្តអនុក្រិត្យស្តីពីសម្បទានដីសង្គមកិច្ច ប្រកបដោយ​តម្លាភាព យុត្តិធម៌ និងគ្មានការរើសអើង ជាពិសេសជៀស​វាង​អោយ​បាន​នូវ​ការ​បំផ្លិច​បំផ្លាញ​ធនធានធម្មជាតិចុងក្រោយបន្តទៀត។

២-ប្រព័ន្ធធារាសាស្ត្រកសិកម្មសម្រាប់កសិករ ៖ រាជរដ្ឋាភិបាល ត្រូវធ្វើការស្តារ និងពង្រីក​ប្រព័ន្ធធារា​សាស្ត្រ​កសិកម្មក្នុងការផ្ទុកទឹកប្រើប្រាស់ទាំងរដូវប្រាំង និងរដូវវស្សារ​ដែល​បម្រើ​ដល់​វិស័យ​កសិកម្ម​របស់​កសិករខ្នាតតូច និងមធ្យមពិតប្រាកដ ព្រមទាំងមានដំណោះស្រាយសមរម្យ និងឯក​ភាព​ពីកសិករ​ជាមុន ក្នុងករណីគម្រោងទាំងនោះមានផលប៉ះពាល់ដល់ដីធ្លីរបស់កសិករ។ រាជរដ្ឋាភិបាល ត្រូវបញ្ចៀស​អោយបាននូវគម្រោងប្រព័ន្ធធារាសាស្ត្រទាំងឡាយណា ដែលបម្រើអោយ​តែគម្រោង​វិនិយោគ​របស់នាយទុន អ្នកមានអំណាច និងក្រុមហ៊ុនឯកជនធំៗ។

៣-ការឧបត្ថម្ភធន និងកម្ចីសម្រាប់កសិករខ្នាតតូច និងមធ្យម ៖ រាជរដ្ឋាភិបាល ត្រូវមាន​ការ​ឧបត្ថម្ភ​ធន និងកម្ចីដល់កសិករខ្នាតតូច និងមធ្យម ដែលមានការប្រាក់ទាបបំផុត តាមរយៈ​ការបង្កើន​នៃការ​វិភាជថវិកា​ជាតិមកដល់វិស័យកសិកម្ម ដើម្បីបង្ករលក្ខណះដល់កសិករក្នុងការចិញ្ជឹមសត្វ និងដាំ​ដំណាំ​កសិកកម្ម​តាមបែបបច្ចេកទេសសមស្រប។

៤-ទីផ្សារកសិកម្មសម្រាប់កសិករ ៖ រាជរដ្ឋាភិបាល ត្រូវធានាទីផ្សារ និង​តម្លៃ​សម​រម្យ​សម្រាប់​កសិផល​ក្នុងស្រុក តាមរយៈការគ្រប់​គ្រង​យ៉ាង​តឹងរឹង​ចំពោះ​ការ​នាំចូល​នូវផលិតផលកសិកម្ម​ទាំងអស់ពីបរទេស រួមបញ្ចូលទាំងប្រទេសជិតខាង ជាមួយ​គ្នានេះ​រដ្ឋាភិបាល​ត្រូវតែធ្វើ​ការបង្កើន មូលនិធិជំនួយសង្គមសម្រាប់ធ្វើការគាំទ្រដល់កសិករ និងធ្វើការបង្កើតទីផ្សារសហគមន៍តាមឃុំ សង្កាត់ដល់កសិករលក់ផលិតផលកសិកម្មបែបគោលការណ៍ធម្មជាតិ។

រដ្ឋាភិបាលត្រូវតែរៀបចំ គោលនយោបាយ និងយុទ្ឌសាស្រ្តលើកកម្ពស់ទីផ្សារកសិកម្ម ច្បាស់​លាស់​ដោយ​មាន​ការចូលរួម ពីសំណាក់កសិករខ្នាតតូចឲ្យបានទូលំទូលាយរួមទាំងការដាក់ បញ្ចូល​លើដំណើរ​ការវេចខ្ចប់ និងលំហូរនៃការនាំចេញផលិតផល។ រដ្ឋាភិបាល គួរពង្រឹង​ការ​អនុវត្ត​វិធាន​ការពន្ធដា និងមានវិធានការរឹងមាំដោយឡែក ក្នុងការគ្រប់គ្រងឈ្មួញ និងក្រុម​ហ៊ុន​ដែល​បាន​បង្កក​ដីទំហំធំ​អោយនៅទំនេរចោល។

៦-កិច្ចគាំពារសង្គមសម្រាប់កសិករ: ដោយសារតែកសិករនៅក្នុងប្រទេសកម្ពុជាភាគច្រើនជាមនុស្ស ចាស់និងកំពុងរងសម្ពាសញាំញីដោយសារការប្រើប្រាស់សារធាតុគឺមី និងថ្នាំពុលក្នុងការប្រកប មុខរបរ​កសិកម្មលើបន្ថែ ទំនិញ ត្រីសាច់បានធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរដល់ប្រជា កសិករ​ដែលកើតជម្ងឺ ត្រូវទៅសម្រាក់ព្យាបាលនៅតាមមន្ទីពេទ្យផងដែរ។ ខណស្ថានភាពក្រីក្រ និងជម្ងឺ​ពួកគេកង្វះថវិការសម្រាប់បង់ថ្លៃព្យាបាលជម្ងឺ និងការថែទាំសុខភាពដូច្នេះរដ្ឋាភិបាលត្រូវ តែធ្វើការផ្ដល់របបសន្តិសុខសង្គមដល់កសិករខ្នាតតុចទទួលបានការសម្រាកព្យាបាលជំងឺដោយឥតបង់ថ្លៃ៕