ថៃសម្លឹងមើលការទិញដំឡូងមីពីកម្ពុជា ខណៈហុងកុងសង់រោងចក្រកែច្នៃដំឡូងមីខ្នាតធំ ៥នៅ​កម្ពុជា​

0
1358

ក្រោយក្រុមហ៊ុនហុងកុង GreenLeader មានគម្រោង បោះ ទុនវិនិយោគ លើការសាងសង់ រោងចក្រ កែច្នៃ ដំឡូងមីខ្នាតធំ ៥នៅតាមបណ្តាខេត្តសក្តានុពលសំខាន់ៗ នៅកម្ពុជា ភាគីថៃ សម្លឹង មើលការវិនិ យោគ នាំចូលដំឡូងមីពីកម្ពុជាបន្ថែម ។

ក្នុងនោះភាគីថៃក៏បានស្នើឲ្យភាគីកម្ពុជាជួយធ្វើការផលិតក្នុងទិសដៅពីរយ៉ាង ទី១ គឺដើម្បីផ្គង់ ផ្គង់ ឲ្យរោង ចក្រកែឆ្នៃក្នុងស្រុក បំណងរក្សាបាននូវភាពជឿជាក់នៃអ្នកវិនិយោគ និងទី២ ផលិត ដើម្បី នាំចេញជាវត្ថុធាតុដើមទៅប្រទេសភូមិផងរបងជាមួយដើម្បីចំណងមិត្តភាព និងកិច្ច សហ ប្រតិ បត្តិការ ល្អ សម្រាប់ជាប្រយោជន៍នៃប្រទេសទាំងពីរ។

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន មានប្រសាសន៍ថា កម្ពុជាមានផ្ទៃដីដាំដុះដំឡូងមីចំនួនប្រមាណជាង ៦០០ពាន់ហិចតា និងទទួលបានទិន្នផលជាង ១៤លានតោន ក្នុងឆ្នាំ២០១៧។

ចំពោះការធ្វើពាណិជ្ជកម្មនាឆ្នាំកន្លងមកបានជួបបញ្ហាប្រឈមជាចំបងនោះគឺការបន្ទាបតម្លៃពីឈ្មួញ ធ្វើឲ្យផលិតផលដំឡូងមីមានការកកស្ទះគ្មានទីផ្សារ កសិករប្រឈមនិងការខាតបងយ៉ាងច្រើន ជាង នេះ ទៅទៀតដោយសារកម្ពុជានៅមិនទាន់មានហេដ្ឋារចនាសម័្ពន្ធ ឬលទ្ធភាពគ្រប់គ្រាន់ក្នុងការកែច្នៃ ធ្វើ ឲ្យទីផ្សារនិងតម្លៃនៃវត្ថុធាតុដើមនេះត្រូវរំពឹងទៅលើតែប្រទេសជិតខាង។

ដើម្បីដោះស្រាយបញ្ហានេះ ថ្មីៗនេះរាជរដ្ឋាភិបាលបានឯកភាពលើការ វិនិយោគ សាង សង់ រោង ចក្រ កែ ច្នៃ ដំឡូងមីរបស់ក្រុមហ៊ុនមកពីហុងកុង ដែលមាន គម្រោង សាង សង់ រោង ចក្រកែ ច្នៃឲ្យ បាន ៥ ទៅ ១០រោង ចក្រ ហើយសង្ឈឹម ថា នឹង អាច ស្រូប យក វត្ថុធាតុ ដើមនេះ បានមួយ ភាគធំ ពីបណ្តា ខេត្ត ដែល មាន សក្តានុពលដាំដុះដំឡូងមីនេះ ដើម្បីធ្វើការកែច្នៃរួចនាំចេញ។

ជាមួយគ្នានេះ លោកជំទាវ LADAWAN WONGSRIWONG ជាអ្នកប្រឹក្សាយោបល់ថៃ ទាក់ទង និង សេដ្ឋកិច្ច សង្គមក្នុងស្រុកនិងអន្តរជាតិ លើកឡើងថា ការ បណ្តាក់ ទុន វិនិយោគ សាង សង់ រោង ចក្រ កែច្នៃ ដំឡូងមី នេះគឺជា ដំណោះ ស្រាយ ទីផ្សារមួយ យ៉ាង ល្អសម្រាប់ ផលិត ផល ដំឡូង មី និងអាចរក្សា បាន នូវ តម្លៃមួយសមស្របតាមរយៈការធ្វើកសិកម្មតាមកិច្ចសន្យា។

ជាចុងក្រោយលោកជំទាវក៏បានបញ្ជាក់ថា នឹងពាំនាំដំណឹងនេះទៅជម្រាបប្រាប់ភាគីថៃ ពិសេស ឈ្មួញ ដែល កំពុងទិញវត្ថុធាតុដើមដំឡូងមីពីកម្ពុជាឲ្យត្រៀមលក្ខណៈធ្វើការប្រកួតប្រជែង ឈរ លើ គោល ការណ៍ ទីផ្សារសេរី៕