កសិករ​ប្រកប​របរដាំ​ស្វាយចន្ទី​ស្នើសុំ​​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ ខណ:ឈ្មួញ​មកទិញ​ទម្លាក់​ថ្លៃ

0
1064
Cashew farmers ask for intervention from relevant institutions: buyers to buy discounted price

ស្ទឹងត្រែង ៖ កសិករ​ដាំ​ស្វាយចន្ទី​នៅ​ខេត្តស្ទឹងត្រែង​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ទៅលើ​ទីផ្សារ គ្រាប់​ស្វាយ​ចន្ទី ព្រោះ​កសិផល​ប្រមូល​ផល​បាន​នៅ​ឆ្នាំ២០១៩នេះ​ត្រូវ​ឈ្មួញ​ទម្លាក់​ថ្លៃ ធ្វើឱ្យ​ពួកគាត់​បាត់បង់​ប្រាក់​ចំណូល​ស្ទើ​ទាំងស្រុង ។

នៅ​រដូវ​ប្រមូល​ផល​គ្រាប់ស្វាយចន្ទី​កាលពី​ថ្ងៃទី១១កុម្ភៈ​ឆ្នាំ២០១៩ លោក​សាន​វិបុល កសិករ​ដាំ​ស្វាយចន្ទី នៅ​ក្រុង ស្ទឹងត្រែង​បានបញ្ជាក់​ថា៖ផលដំណាំ​ផ្នែក​ឧស្សាហកម្ម​មួយ​នេះ ឈ្មួញ​ចេះតែ​ទិញ​បង្អាប់ថ្លៃ​ធ្វើឱ្យ​កសិករ​ខាតបង់​ប្រាក់​ទូទាត់​ជាមួយ​ការចំណាយ​មិន ទ​ល្យ​ភាព​និង​គ្នា​ឡើយ បញ្ហា​នេះ​ស្នើឱ្យ​ស្ថាប័ន​ពាក់​ព​ន្ធ័​ជាពិសេស​ផ្នែក​ពាណិជ្ជកម្ម​ជួយ​មើល​ផ្នែក​ទីផ្សារ​នេះ​ផង​កុំឱ្យ​ឈ្មួញ​ចេះតែ​ដាក់​តម្លៃ​តាមតែ​មាត់​ថា។

លោក​បញ្ជាក់ថា៖ កាលពីដើម​ខែមករា ផ្លែស្វាយ​ចន្ទី​លក់បាន​ជាង៧ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម ចំណែក​គ្រាប់​ហាល​ស​ស្ងួត​បាន​រហូតដល់​ទៅ៨០០០រៀល តែ​បច្ចុប្បន្ន​ឈ្មួញ​បាន​ទម្លាក់​ថ្លៃ ចំណែក​ស្ថាប័ន​ជំនាញ​មិន​ទាន់មាន​ការចាប់អារម្មណ៍​រឿងនេះ​ទេ។

Cashew farmers ask for intervention from relevant institutions: buyers to buy discounted price

លោក សុ ផៃ មេការ​ដេប៉ូ​វៀតណាម​ទទួល​ទិញ​គ្រាប់ស្វាយចន្ទី​ប្រចាំ​នៅ​ក្រុង​ស្ទឹងត្រែង បាន​អះអាងថា៖ ការទទួល​ទិញ គ្រាប់ស្វាយចន្ទី ក្រុមហ៊ុន​បាន​បែងចែក​ជា​បី​ប្រភេទ​គឺ​គ្រាប់(លេខ១ -លេខ២ -និង​លេខ៣) ព្រោះ​កាល​ឆ្នាំកន្លងមក​បងប្អូន​ក​សិ​ករ​យើង​ខ្លះ​គាត់​ប្រមូល​ផល​គ្រាប់ស្វាយ​នៅ​ខ្ជី​ទុក​មិន​បានយូរ​បណ្តាលអោយ​ខូចគុណភាព​ទំរាំ​ដឹកចេញទៅ​រោងចក្រ​កែច្នៃ ។

លោក​ទទួលស្គាល់ថាៈ បច្ចុប្បន្ន​ក្រុមហ៊ុន​ឲ្យ​តម្លៃ​ទៅលើ​កត្តា​ពូជ​ដូចជា​ពូជ​ក្រុង​ស្រុក​ទិញ​តម្លៃ​ជាង៥០០០រៀង​ក្នុង​មួយ​គីឡូក្រាម​ចំណែក​ពូជ M២៣ មានតម្លៃ​ខ្ពស់ជាង​ព្រោះ​វា​មានគុណ​ភាពល្អ​និង​ងាយស្រួល​នាំយកទៅ​លក់​បន្ត។

នៅថ្ងៃនេះ ​ផ្ទាល់​ស្វាយ​ប្រភេទ​ធម្មតា​ហៅថា​ស្វាយ​ខ្មែរ​តម្លៃ​អា​សើម៥៥០០រៀល​រួចហើយ​តម្លៃ​ស្ងួត​យើង​ទិញ៦០០០រៀល​ហើយ​តម្លៃ​ប្រភេទ M២៣ដែល​ហៅថា​គ្រាប់ពូជ​និង​តម្លៃ​វា​ក្នុង​មួយ​គីឡូក្រាម​យើង​ទិញ ៦០០០រៀល បើ​ស្ងួត៦៨០០រៀល។

លោក អ៊ុន​សុខា ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់ថា៖ បញ្ហា​នេះ​គួ​តែ​កសិករ​យើង​គិតពី​គុណ​ភាព​ផលិតផល​ខ្លះ ដើម្បី​ធ្វើឱ្យមាន​ការប្រកួតប្រជែង​ទៅលើ​ទីផ្សារ ជាពិសេស​ពេល​ដាំ​ត្រូវ​ជ្រើសរើស​ពូជ​ល្អៗយកទៅ​ដាំ​ដុះ​ដើម្បី​ទទួលបាន​ផល​មាន​គុណភាព​លក់បាន​ថ្លៃ។

លោក​អះអាងថា៖ចំពោះ​ផ្នែក​ទីផ្សារ​ដែល​បងប្អូន​កសិក​រ​ស្នើសុំ​ឱ្យជួយ​អន្តរាគមន៍​ន​នោះ​មន្ទីរ​ពាណិជ្ជកម្ម​និង​ហៅ​ម្ចាស់​ក្រុមហ៊ុន​ដែល​កំពុង​បោះទីតាំង​ទិញ​នៅក្នុង​ខេត្តស្ទឹងត្រែង​មក​ធ្វើការ​ពិគ្រោះ​យោបល់​គ្នា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​រួមមួយ ធ្វើយ៉ាងណា​ឱ្យ​ទីផ្សារ​នេះ​ទទួលយកបាន​ទាំងអស់គ្នា។

គួរ​បញ្ជាក់ថា៖ទីតាំង​ទិញ​ផល​ស្វាយចន្ទី​នៅក្នុង​ក្រុង​ស្ទឹងត្រែង​បច្ចុប្បន្ន​មាន​ចំនួន៣កន្លែង​ក្នុងនោះ​មាន​ក្រុមហ៊ុន​វៀតណាម២កន្លែង​នឹង​ខ្មែរ​មួយកន្លែង​ដែលមាន​មុខព្រួញ​នាំចេញ​ទៅ​ប្រទេស​វៀតណាម​តែមួយ​ប៉ុណ្ណោះ៕