កាលពីពេលថ្មីៗនេះ កម្ពុជាបានជាប់ជាប្រទេសដែលមានប្រជាជនរួសរាយជាងគេបំផុតលំដាប់ថ្នាក់លេខ២ នៅអាស៊ី បន្ទាប់ពីតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ ASEAN Correspondent។
ប្រទេសដែលមានតំបន់ទេសចរបែបធម្មជាតិប្រវត្តិសាស្ត្រច្រើនកន្លែង មានសេវាកម្ម និងសន្តិសុខសុវត្ថិភាពល្អ ពិសេសមានប្រជាជនដែលមានភាពរួសរាយរាក់ទាក់ខ្លាំង បាននឹងកំពុងក្លាយជាគោលដៅដ៏សំខាន់សម្រាប់ភ្ញៀវបរទេសមកលេងកម្សាន្ត។
ក្រៅពីមានអង្គរវត្តដែលជាអច្ឆរិយៈប្រាសាទបុរាណដ៏អស្ចារ្យលំដាប់ពិភពលោក ចំណុចដ៏ទាក់ទាញមួយទៀតពីកម្ពុជា គឺជាប្រជាជនដែលមានភាពរួសរាយរាក់ទាក់ខ្លាំងបំផុតលេខ២នៅអាស៊ី និងឈរនៅចំណាត់ថ្នាក់លេខ៤ក្នុងចំណោមប្រទេសដែល
មានប្រជាជនរាក់ទាក់ខ្លាំងបំផុតទាំង ១០ ប្រទេសលើពិភពលោក។ ក្នុងនោះរួមមាន៖
១. ព័រទុយហ្គាល់
២. កោះតៃវ៉ាន់
៣. ម៉ិកស៊ិក
៤. កម្ពុជា
៥. បារ៉ែន
៦. កូស្ដារីកា
៧. អូម៉ង់
៨. កូឡុំប៊ី
៩. វៀតណាម
១០. កាណាដា
ព័រទុយហ្គាល់ ជាប្រទេសដែលមានប្រជាជនស្វាគមន៍ភ្ញៀវបរទេសកក់ក្ដៅបំផុតក្នុងលោក នេះបើយោងតាមការស្ទង់មតិ Expat Insider ដែលបានស្ទង់មតិពីទេសចរបរទេស ១៣០០០ នាក់មកពីដែនដី និងប្រទេសនានាចំនួន ១៨៨។
ជនបរទេសប្រមាណ ៩៤ ភាគរយ ដែលរស់នៅប្រទេសព័រទុយហ្គាល់បាននិយាយថា ពលរដ្ឋប្រទេសនេះមានអត្តចរិករួសរាយរាក់ទាក់ចំពោះភ្ញៀវបរទេស ចេះជួយយកអាសា និងខ្នះខ្នែងជួយគ្នាណាស់៕
អត្ថបទដោយ៖ Cambotripnews