ខេត្តកំពង់ចាម៖ ពិតជាអស្ចារ្យណាស់អាជ្ញាធរខេត្តកំពង់ចាម ដោយមានការគាំទ្រពីក្រសួងធនធានទឹក និងឧតុនិយម បានរៀបចំគម្រោងដាំដើមត្នោតចំនួន ៥២៥២ដើម នៅតាមជើងទំនប់បឹងវាម ស្ថិតនៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានឲ្យដឹងកាលពីថ្ងៃទី២២កុម្ភៈថា ការដាំគ្រាប់ត្នោតនេះនឹងកំណត់យកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ខាងមុខ។ ពាក់ព័ន្ធនឹងគម្រោងនេះដែរ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក បានសម្ដែងការគាំទ្រ ហើយនឹងចាត់មន្ត្រីបច្ចេកទេសចុះសិក្សា និងរៀបចំដាំដុះត្នោតជូន ដើម្បីជៀសវាងផលប៉ះពាល់ពេលធ្វើការថែទាំ ឬជួសជុលទំនប់នាពេលខាងមុខ៕