សិស្សនិស្សិតកម្ពុជាជាង៣០០០នាក់បានចូលរួមកម្មវិធីបោះជំរំជាអន្តរជាតិ លើកទី៨ នៅសាលមហោស្រពកោះពេជ្រនៅថ្ងៃ …………

0
635

កម្ពុជានឹងរៀបចំកម្មវិធីបោះជំរំជាអន្តរជាតិ លើកទី៨របស់ខ្លួន នៅសាលមហោស្រពកោះពេជ្រ នៅថ្ងៃទី២២​ ដល់ថ្ងៃ២៤មីនា​ ២០១៨​នេះ ដែលមានសិស្សនិស្សិតកម្ពុជាជាង៣០០០នាក់បានចូលរួម។

លោក គីម យុងគ្យូ អគ្គនាយកគ្រប់គ្រងនៃការបោះជំរុំអន្តរជាតិ ឆ្នាំ២០១៨ នៅកម្ពុជា តំណាងអង្គការយុវជនអន្តរជាតិបញ្ជាក់ថា ក្នុងឆ្នាំ២០១៨នេះ ដោយអនុវត្តតាមគោលការប្រចាំឆ្នាំ ក៏ដូចជាកិច្ចព្រមព្រៀង រវាងអង្គការសម្ពន្ធ័យុវជនអន្តរជាតិ ដែលមានសាខាប្រចាំនៅកម្ពុជា និងក្រសួងអប់រំយុវជននិងកីឡា នោះ អង្គការសម្ពន្ធ័យុវជនអន្តរជាតិប្រចាំនៅកម្ពុជា បានសហការជាមួយក្រសួងអប់រំយុវជននិងកីឡា និងសាកលវិទ្យាល័យបែលធីអន្តរជាតិ ធ្វើការបោះជំរំជាអន្តរជាតិប្រចាំឆ្នាំ២០១៨នេះឡើង ជាលើកទី៨របស់ខ្លួន ក្នុងគោលបំណង ដើម្បីអប់រំបណ្ដុះបណ្ដាលស្មារតីនិងចិត្តគំនិតយុវជននារី ឲ្យក្លាយជាអ្នកដឹកនាំដ៏ល្អនៅថ្ងៃអនាគត។

អគ្គនាយករង អគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំយុវជននិងកីឡា ឯកឧត្តម ជីវ រដ្ឋា ថ្លែងថា៖ បច្ចុប្បន្នយុវជនកំពុងពេញវ័យ នៅកម្ពុជាមានប្រមាណ៦០% ដូច្នេះកំណើនយុវជនមានចំនួនច្រើន បានន័យថាតម្រូវការអភិវឌ្ឍក្នុងវិស័យអប់រំនេះ គឺមានរយៈពេលវែង ដែលរាជរដ្ឋាភិបាលមានផែនការឲ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ក្នុងគោលដៅអភិវឌ្ឍសមត្ថភាពយុវជនដូចជាអង្គការសម្ពន្ធ័យុវជនអន្តរជាតិប្រចាំនៅកម្ពុជា បានសហការជាមួយក្រសួងអប់រំយុវជននិងកីឡា និងសាកលវិទ្យាល័យបែលធីអន្តរជាតិ ធ្វើការបោះជំរំជាអន្តរជាតិប្រចាំឆ្នាំ២០១៨នេះ។

សូមជំរាបថា អំឡុងពេលនៃការបោះជំរំពីរថ្ងៃ ចាប់ពី២២ដល់ថ្ងៃ២៤មិនា សិស្សនិស្សិតកម្ពុជាជាង៣០០០នាក់ ដែលបានចូលរួម ហើយមានវាគ្មិនល្បីៗ ពីអង្គការសម្ពន្ធ័យុវជនអន្តរជា តិនិងវាគ្មិនមានបទពិសោធន៍នៅកម្ពុជា មកធ្វើបទបង្ហាញផងនោះ លោកគីម យុងគ្យូ មានការរំពឹងថាសិស្សនិស្សិតកម្ពុជា អាចសំឡឹងមើលពីជីវិតពិតរបស់ពួកគេ ឲ្យបានធំធូលាយជាងមុន ជាមួយនិងអ្នកដទៃដើម្បី ក្លាយខ្លួនជាអ្នកដឹកនាំដ៏ល្អនៅថ្ងៃអនាគត៕

ប្រភព : CNC