ហ្វូងសត្វព្រៃបង្ហាញខ្លួននៅខេត្តព្រះវិហារ

0
873

ព្រះវិហាៈ មានរូបថតជាច្រើនសន្លឹកត្រូវបានបណ្តាញសង្គមធ្វើការចែកចាយតៗគ្នា នូវប្រភេទសត្វព្រៃដ៏កម្រៗជាច្រើនហ្វូង ដែលកំពុងរកចំណីយ៉ាងសុខសាន្តនៅលើទឹកដីនៃ ខេត្តព្រះវិហារ។

ការបង្ហាញ រូបថតយ៉ាងច្រើននេះ បានធ្វើឱ្យមហានជន និង អ្នកស្រឡាញ់ បរិស្ថាន និង សត្វព្រៃ មានការត្រេកអរយ៉ាងខ្លាំង។​

ជាច្រើនថ្ងៃមកហើយ ដែល ហ្វេសប៊ុក របស់ លោក សាន ព្រហ្ម ជាមន្ត្រីរក្រសួងព័ត៌មាន បាន​បង្ហាញរូបភាពចំនួន ៣ សន្លឹក ដែលក្នុងរូបភាពនោះមាន ដំរី មួយហ្វូង ខ្ទីង មួយហ្វូង និង ល្មាំង មួយហ្វូង ។

ក្រៅពីនេះ នៅក្នុង ហ្វេសប៊ុក របស់ ឧទ្យាន ឫស្សីត្រឹប ក៏បានបង្ហាញ សត្វទន្សោង មួយ​ហ្វូងត្រូវបានប្រទះឃើញរត់កាត់ផ្លូវ នៅចន្លោះស្នាក់ការក្បាលដំរី និង ស្នាក់ការអូរកាប៉ុក ក្នុងដែនជម្រកសត្វព្រៃ ក្នុង​ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ ក្នុងតំបន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប។

ការបង្ហាញរូបថតសត្វព្រៃកម្រៗទាំងនេះបានធ្វើឱ្យមហាជន និង អ្នកលេង ហ្វេសប៊ុក នៅក្នុង​ប្រទេស​កម្ពុជា​ទាំង​អស់​មានការត្រេកអរយ៉ាងខ្លាំង  ៕