អាជីវកម្ម​អាហារ Street Foods កំពុង​រីកដុះដាល ខណៈ​ហាងថ្មីៗបើក​ជា​បន្ដបន្ទាប់​នៅភ្នំពេញ

0
638

ភ្នំពេញ៖ បច្ចុប្បន្ន​ការរស់នៅ របស់​មនុស្ស​ជំនាន់​ថ្មី​សង្កេតឃើញថា ភាគច្រើន​ពួកគេ​ចូលចិត្ត ញាំ​អាហារ​ខាងក្រៅ​ផ្ទះ ច្រើនជាង​ខាងក្នុង​ផ្ទះ ពិសេស​ពួកគេ​ពេញនិយម​លើ​អាហារ​តាម​ដងផ្លូវ ឬ​ហៅថា (Street Foods) ព្រោះថា អាហារ​នេះ​មាន​បរិយាកាស​ល្អ, ងាយស្រួល, ឆាប់​រហ​ស័​ដោយ​មិនចាំបាច់​ចំណាយពេល​រង់ចាំ​យូរ និង​ពិសេស​ជាង​នេះនោះ​គឺ តម្លៃ​សមរម្យ​ទៀតផង។

អាស្រ័យ​ហេតុនេះហើយ​ទើប​ការ ប្រកប​អាជីវកម្ម​អាហារ Street Foodsនេះ កំពុង​រីកលូតលាស់​ដូច​ផ្សិត ហើយ​ហាងថ្មីៗជាច្រើន​បាន​បើក​ដំណើរការ​ជា​បន្ដបន្ទាប់។ ជាក់ស្ដែងថ្មីៗនេះ​ផ្សារ Dé Somana ជា​ផ្សារ​មួយ​ដែល​ផ្ដោតលើ​ការលក់​អាហារ​បែប Street Foods បាន​បើក​ដំណើរការ​ហើយ ដែល​ការបើក​ដំណើរការ​នេះ​គឺ ដើម្បី​បំពេញតម្រូវការ​ដល់​អ​តិ​ថិ​ជន​ទាំងអស់។

ផ្សារ Dé Somana មាន​ទីតាំង​ស្ថិតនៅ​ម្ដុំ​ទី​ប្រជ​ន​ជន TK និង​ជាទី​កន្លែង​ដល់​សមរម្យ​មួយ​សម្រាប់​អតិថិជន​ទាំងអស់ ងាយស្រួល​ក្នុងការ​ធ្វើដំណើរ មាន​កន្លែង​ចត​រថយន្ដ​យ៉ា​ធំ​ទូលាយ និង​មាន​ម្ហូបអាហារ​បែប Street Foods យ៉ាង​សំបូរបែប​ទៀតផង។

លោក សួន សុជាតា អគ្គនាយក Dé Somana ឲ្យ​ដឹងថា Dé Somana ត្រូវបាន​សាងសងឡើង​យ៉ាង​យកចិត្តទុកដាក់ ពី​អ្នកជំនាញ​ស្ថាបត្យករ​ប្រចាំ​កម្ពុជា ដែលមាន​ជំនាញ​ច្បាស់លាស និង​ត្រឹមត្រូវ ដែល​បាន​ច្នៃ​ផ្សារ Dé Somana ឲ្យ​មាន​ភាព​ទាក់ទាញ ពេញ​និយាម និង​ផាសុខភាព​ដល់​អតិថិជន​គ្រប់រូប។

លោក​បន្តថា ផ្សារ Dé Somana មាន​ហាង​អាហារឆ្ងាញ់ៗជាង២០ ពិសេស​សំបូរ​ដោយ​អាហារ​បែប Street Foods ក្នុងនោះ​ក៏មានផ្សេងៗជាច្រើន​ទៀត​ដូចជា៖ ហាង​ផ្គត់ផ្គង់​សម្ភារៈ​ទូរស័ព្ទ, ហាង​សម្លៀកបំពាក់​គ្រប់​ប្រភេទ, ហាង​ផ្គត់ផ្គង់​គ្រឿងសំអាង និង​មាន​ហាង​សាឡ​ន​សម្រាប់​បុរស​នារី​ផងដែរ។

សូមជម្រាបថា បច្ចុប្បន្ននេះ​កម្ពុ​ជាមាន​កន្លែង​លក់​អាហារ​បែប Street Foodsច្រើន​កន្លែង ដែល​ហេតុ​ធ្វើ​ឲ្យ​អាជីវ​កម្មនេះ រីកដុះដាល​ជាខ្លាំង​នៅ​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ៕