ទឹកជ្រោះសុភ័ក្រមិត្តនៅតែជាកន្លែងគួរឱ្យចង់គយគន់ក្នុងដំណើរកម្សាន្ត

0
1485

(ស្ទឹងត្រែង)៖ ស្ថិតនៅទិសខាងជើងជាង៦០គីឡូម៉ែត្រពីទីរួមខេត្តស្ទឹងត្រែង និងភាគខាងកើតខេត្តព្រះវិហារជាប់ព្រំដែនកម្ពុជាឡាវមានសក្កានុពលទេសចរណ៍មួយគួរឱ្យចាប់អារម្មណ៍បំផុតក្នុងដំណើរកម្សាន្តពីសំណាក់ភ្ញៀវទេសចរដែលបានមកដល់ខេត្តភាគឦសាននៃប្រទេសកម្ពុជា។ ភ្ញៀវពេលទៅដល់ខេត្តស្ទឹងត្រែង ប្រាកដជានឹកឃើញចង់ទៅមើល ទឹកធ្លាក់ដ៏ល្បីឈ្មោះ សុភ័ក្រមិត្ត ក្នុងដំណើរកម្សាន្តជាពុំខានឡើយ។ប៉ុន្តែមុននឹងទៅដល់ទីនោះគេត្រូវធ្វើដំណើរកាត់ស្ពានមេគង្គឆ្ពោះទៅកាន់ស្រុកថាឡាបរិវ៉ាត់ភាគខាងលិចក្រុងស្ទឹងត្រែងដែលមានចម្ងាយជាង៦០គីឡូម៉ែត្រទៀត។ ពេលនោះយើងអាចធ្វើដំណើរទៅដល់ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់តំបន់សត្វផ្សោតដ៏កម្ររបស់សហគមន៍ជាប់ ព្រំដែនកម្ពុជា-ឡាវ។

ទឹកជ្រោះសុភ័ក្រមិត្ត

ទឹកជ្រោះសុភ័ក្រមិត្តនៅតែជាកន្លែងគួរឱ្យចង់គយគន់ក្នុងដំណើរកម្សាន្ត……………………………(ស្ទឹងត្រែង)៖ ស្ថិតនៅទិសខាងជើងជាង៦០គីឡូម៉ែត្រពីទីរួមខេត្តស្ទឹងត្រែង និងភាគខាងកើតខេត្តព្រះវិហារជាប់ព្រំដែនកម្ពុជាឡាវមានសក្កានុពលទេសចរណ៍មួយគួរឱ្យចាប់អារម្មណ៍បំផុតក្នុងដំណើរកម្សាន្តពីសំណាក់ភ្ញៀវទេសចរដែលបានមកដល់ខេត្តភាគឦសាននៃប្រទេសកម្ពុជា។ ភ្ញៀវពេលទៅដល់ខេត្តស្ទឹងត្រែង ប្រាកដជានឹកឃើញចង់ទៅមើល ទឹកធ្លាក់ដ៏ល្បីឈ្មោះ សុភ័ក្រមិត្ត ក្នុងដំណើរកម្សាន្តជាពុំខានឡើយ។ប៉ុន្តែមុននឹងទៅដល់ទីនោះគេត្រូវធ្វើដំណើរកាត់ស្ពានមេគង្គឆ្ពោះទៅកាន់ស្រុកថាឡាបរិវ៉ាត់ភាគខាងលិចក្រុងស្ទឹងត្រែងដែលមានចម្ងាយជាង៦០គីឡូម៉ែត្រទៀត។ ពេលនោះយើងអាចធ្វើដំណើរទៅដល់ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់តំបន់សត្វផ្សោតដ៏កម្ររបស់សហគមន៍ជាប់ ព្រំដែនកម្ពុជា-ឡាវ។ទៅដល់ឃុំព្រះរំកិលយើងអាចសួរនាំសហគមន៍នៅទីនោះគេនឹងប្រាប់ថាទឹកជ្រោះសុភ័ក្រមិត្តត្រូវបន្តដំណើរចម្ងាយប្រាំបីគីឡូម៉ែត្រទៀតពីឃុំនោះទើបដល់។ចាប់ពីឃុំព្រះរំកិលមានផ្លូវក្រាលកៅស៊ូយ៉ាងស្អាតចុះទួលឡើងចំណោតក្នុងដំណើរមិនយូរប៉ុន្មានយើងអាចទៅដល់ទឹកជ្រោះនោះភ្លាម។ទឹកជ្រោះបានបន្លឺសម្លេងកងរំពងដូចសន្ធឹកខ្យល់ព្យុះបោកបក់យ៉ាងខ្លាំងបោកផ្ទុបទៅនឹងផ្ទាំងថ្មត្រហឹងផ្ទៃទឹកបែកផ្សែងគួរឱ្យភ័យខ្លាចណាស់បើសិនជាយើងមិនធ្លាប់ឃើញវាពីមុនមកនោះ។ក៏ប៉ុន្តែទីនោះមិនមែងជាកន្លែងគ្រោះថ្នាក់ឡើយគេគ្រាន់តែឈរមើលទេសភាពគយគន់ផ្ទៃទឹកហូរធ្លាក់តាមផ្ទាំងថ្មនិងអាចផ្តិតយករូបភាពដ៏ស្រស់ស្អាតទុកជាអនុស្សាវរីយ៍តកូនតចៅ។ជុំវិញទីនោះយើងឃើញមានការដ្ឋានកំពុងតែសាងសង់ក្នុងទំហំទឹកប្រាក់របស់ក្រុមហ៊ុនខ្ទង់លានដុល្លារនៅកណ្តាលព្រៃស្ងាត់ជ្រងំ។ មិនយូរមិនឆាប់ក្រុមហ៊ុននឹងចាប់ផ្តើមដំណើរការសាងសង់និងមានការរៀបចំរបស់ខ្លួនឱ្យក្លាយទៅជាកន្លែងទាក់ទាញការចាប់អារម្មណ៍ពីក្រសែភ្នែកភ្ញៀវទេសចរណ៍។ទឹកជ្រោះសុភ័ក្រមិត្តអាចនិយាយបានថាគឺជាសក្តានុពលដ៏ធំមួយនៅភាគឦសានប្រទេសកម្ពុជាក្នុងវិស័យឧស្សាហកម្មគ្មានផ្សែងបន្ទាប់ពីប្រាសាទអង្គរវត្តខេត្តសៀមរាបនិងតំបន់ឆ្នេរសមុទ្រ។នៅមិនឆ្ងាយប៉ុន្មានពីទឹកជ្រោះគេឃើញមានការសាងសង់ព្រះពុទ្ធរូបដ៏ធំខ្ពស់និងពុទ្ធរូបតូចៗជាង១២០អង្គដាប់ឆ្លាក់ចេញពីផ្ទាំងថ្មព្រមទាំងបានឆ្លាក់ឈ្មោះ បុព្វបុរសខ្មែរល្បីល្បាញ កាលពីជំនាន់ដើមដូចជា សម្តេចព្រះសង្ឃរាជ ជួន ណាត ជាដើម។ជុំវិញបរិវេណនោះក៍កំពុងតែមានរៀបចំជាកន្លែងអុជធូបនិងដាំស្មៅនៅលើសួនច្បារគួរឱ្យទាក់ទាញការចាប់អារម្មណ៍ណាស់។សហគមន៍ទេសចរណ៍នៅ ទឹកជ្រោះសុភ័ក្រមិត្ត បានប្រាប់យើងថា កាលពីមុនគឺសហគមន៍ជាអ្នកបង្កើតឡើងដោយសារតែមានសក្តានុពលខាងផ្នែកទេសចរទឹកធ្លាក់ខួបប្រាំងវស្សានេះឯង។លុះក្រោយមកក៍មានក្រុមហ៊ុនបានវិនិយោគតំបន់នោះក្នុងគោលបំណងរៀបចំឱ្យកាន់តែល្បីឈ្មោះនិងទាក់ទាញភ្ញៀវឱ្យចូលទស្សានារកប្រាក់ចំណូលមកវិញ។អ្នកសារព័ត៌មានរស្មីកម្ពុជាបានទៅដល់ទីនោះនៅថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០១៧។ចាប់តាំងពីចេញដំណើរពីក្រុងស្ទឹងត្រែងរហូតទៅដល់ទឹកជ្រោះឃើញថាប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ភ្ជាប់វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់កៅស៊ូនិងផ្លូវលំកាត់ព្រៃឱ្យក្លាយជាភូមិមានការអភិវឌ្ឍន៍នៅតាមព្រំដែន។ពេលទៅដល់ទឹកជ្រោះសុភ័ក្រមិត្តគ្រាន់តែចំណាយសំបុត្រថ្លៃរថយន្តអស់ប្រាក់៥.០០០រៀល។ ប៉ុន្តែបើចង់ រកអ្វីទទួលទានត្រូវចំណាយទិញរបស់សហគមន៍នៅទីនោះ។ នៅទឹកជ្រោះឃើញមាន អ្នកលក់ដូរតិចតួចណាស់ ដោយសារមិនទាន់មានការរៀបចំបានល្អភ្ញៀវទាំងឡាយបើចង់ទៅទីនោះ អាចរកកន្លែងទទួលទាននៅសហគមន៍ អេកូទេសចរអន្លង់ផ្សោតបានដោយងាយស្រួល ពីព្រោះថាមានចម្ងាយប្រហែលប្រាំបីគីឡូម៉ែត្រពីគ្នាប៉ុណ្ណោះ។ពេលបញ្ចប់ក្នុងដំណើរកម្សាន្តយើងអាចវិលត្រឡប់មកស្នាក់នៅផ្ទះសហគមន៍ឃុំព្រះរំកិលភ្លក់រសជាតិម្ហូបបែបខ្មែរ-ឡាវ បានតាមចិត្ត។ គេក៍អាចមកស្នាក់នៅ ក្រុងស្ទឹងត្រែង វិលល្ងាចក៍បានដែរ។សូមបញ្ជាក់ថាទឹកជ្រោះសុភ័ក្រមិត្តស្ថិតក្នុងឃុំកំពង់ស្រឡៅពីរស្រុកឆែបខេត្តព្រះវិហារគ្រាន់តែជាប់ព្រំប្រទល់ឃុំព្រះរំកិលស្រុកថាឡាបរិវ៉ា់ត់ ខេត្តស្ទឹងត្រែង។ ទីនោះមានមនុស្សច្រើនណាស់ ដែលយល់ច្រឡំថាស្ថិតនៅក្នុង ខេត្តស្ទឹងត្រែង។ គេគ្រាន់តែធ្វើដំណើរពី ខេត្តស្ទឹងត្រែង ទៅដល់ទីនោះមានលក្ខណៈងាយស្រួលជាងប៉ុណ្ណោះ៕ប្រភព : រស្មីកម្ពុជា

Posted by Cambotripnews on Wednesday, 29 November 2017