កម្ពុជានឹង​រៀបចំ​ការ​ប្រកួត​ចម្រាញ់​រក​ស្រូវ​ល្អ​បំផុតពីកសិករនៅ​ដើម​ឆ្នាំ​២០១៩​

0
955

ភ្នំពេញៈ សហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) នឹងរៀបចំ​ការប្រកួត​ប្រជែងស្រូវល្អបំផុត​ប្រចាំប្រទេស​កម្ពុជា​លើកទី៣ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៤ ខែមករា ​ឆ្នាំ​២០១៩ ខាងមុខនេះ។

យោងតាមសេចក្ដីជូនដំណឹងរបស់​ ស.អ.ក ចុះថ្ងៃទី​៥ ខែធ្នូ ​ឆ្នាំ​២០១៨​ បាន​ប្រាប់​ដល់​សមាជិក​សមាជិកា បណ្ដា​​សហគមន៍​កសិកម្ម រោងម៉ាស៊ីន​កិនស្រូ និងក្រុមហ៊ុននានា ដែល​ពាក់ព័ន្ធនឹង​ការដាំចុះដំណាំស្រូវ ចូលរួម​ការប្រកួតខាងលើ​។

ស.អ.ក នឹងស្វែងរក​ជយលាភី​ចំនួន ៣ លើ​ប្រភេទស្រូវ​ ដូចខាងក្រោម៖

១- ជយលាភី​លើប្រភេទស្រូវ​ផ្ការំដួល

២- ជយលាភី​លើប្រភេទស្រូវ​សែនក្រអូប

៣- ជយលាភីលើ​ប្រភេទស្រូវ​អ៊ីអ៊ែរ។

សកម្មភាពការងារមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ថ្ងៃពុធ​ ទី៥​ ខែធ្នូ​ ឆ្នាំ២០១៨  លោកប្រធានការិយាល័យកសិកម្មស្រុកសន្ទុក បានសហការជាមួយ IRRI ធ្វើស្រែបង្ហាញ អំពីគុណភាពគ្រាប់ពូជស្រូវ បានស្ទង់ទិន្នផល និងវិភាគ សេដ្ឋកិច្ច នៅភូមិត្បែង ឃុំបឹងល្វា អ្នកចូលរួមសរុប ២២នាក់ ក្នុងនោះស្ត្រី១៧នាក់។

មន្រី្តផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម សង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំង មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ សហ​ការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងកម្លាំងនគបាលប៉ុស្តិ៍រដ្ឋបាលទីពោ ចុះ​បង្រ្កាបបទល្មើស​ព្រៃ​ឈើត្រង់ចំណុចភូមិស្រែស្រម៉ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ បានជួបប្រទះការធ្វើសន្និធិកូនឈើចំរុះ ចំនួន ២០ដើម ដែលមានអង្កាត់ផ្ចឹត មុខកាត់ចាប់ពី ១៥-២៩ស.ម និងមានប្រវែង០៤ម វត្ថុតាង​បានប្រ​មូល​យកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំង។

មន្រ្តីផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម និងសហការី សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងកំង់ធំ ចុះ​ប្រតិ​បត្តិការតំបន់៧៥ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ប្រទះឃើញកូនឈើប្រភេទចម្រុះចំនួន ២៥ដើម (មុខកាត់ពី១៥ស.ម- ២៩ស.ម)។ វត្ថុតាងប្រមូលយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម។

អាន​សេចក្ដី​ជូនដំណឹង​លម្អិត​នៅខាងក្រោម៖