កម្ពុជាទទួលបានរង្វាន់បីប្រភេទពីសមាគមទេសចរណ៍អាស៊ាន (ASEAN Tourism Association)

0
589
កម្ពុជាទទួលបានរង្វាន់បីប្រភេទពីសមាគមទេសចរណ៍ អាស៊ាន (ASEAN Tourism Association)

បេក្ខភាពបីរូបរបស់កម្ពុជាត្រូវបានជ្រើសរើសដោយ គណៈកម្មការទាំង១០ប្រទេសរបស់សមាគទេសចរណ៍ អាស៊ាន ដើម្បីទទួលរង្វាន់ល្អបំផុតឆ្នាំ២០១៩ របស់ សមាគមទេសចរណ៍អាស៊ាន(ASEAN Award for Excellence 2019)។ ពិធីប្រគល់រង្វាន់ត្រូវបានធ្វើឡើងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នៅប្រទេសម៉ាឡេស៊ី ដោយមានការចូលរួម ពីថ្នាក់ដឹកនាំ នៃក្រុមប្រឹក្សាទេសចរណ៍របស់ប្រទេសម៉ាឡេស៊ី ប្រធានសមាគមទេសចរណ៍នៃបណ្តាប្រទេសអាស៊ាន និងក្រុមហ៊ុនអាកាសចរ។

រង្វាន់ដែលកម្ពុជាទទួលបានពីសមាគមទេសចរណ៍អាស៊ាន រួមមាន៖
1. រង្វាន់សម្រាប់ការសរសេរអត្ថបទទេសចរណ៍ល្អបំផុត (Best ASEAN Travel Article) ដែលបានទៅលើទស្សនាវដ្តីទេសចរណ៍កម្ពុជា (Cambodia Tourism Magazine)
2. រង្វាន់សម្រាប់ការថតរូបល្អបំផុត (Best ASEAN Tourism Photo) ដែលបានទៅលើ លោក សួង ម៉ារឌី អ្នកថតរូបអាជីព
3. រង្វាន់ល្អបំផុតសម្រាប់កិច្ចខិតខំប្រឹងប្រែងថែរក្សាវប្បធម៌ (Best ASEAN Cultural Preservation Effort) ដែលបានទៅលើ លោក ម៉ៅ សុខនី ស្ថាបត្យករនៃជាអាជ្ញាធរជាតិអប្សរា។

កម្ពុជាទទួលបានរង្វាន់បីប្រភេទពីសមាគមទេសចរណ៍ អាស៊ាន (ASEAN Tourism Association)
កម្ពុជាទទួលបានរង្វាន់បីប្រភេទពីសមាគមទេសចរណ៍ អាស៊ាន (ASEAN Tourism Association)
រង្វាន់សម្រាប់ការថតរូបល្អបំផុត (Best ASEAN Tourism Photo) ដែលបានទៅលើ លោក សួង ម៉ារឌី អ្នកថតរូបអាជីព