ស្ករត្នោត​ខ្មែរ​ឈ្នះ​​មេដាយមាស​ក្នុង​ពិ​ពណ៌​ម្ហូបអាហារ​អាស៊ាន​

0
2087

 

​ភ្នំពេញ​៖ មន្ត្រី​សមាគម​លើក​កំពស់​ស្ករត្នោត​កម្ពុជា​បាន​និយាយថាៈ ស្ករត្នោត​កម្ពុជា បានទទួល​មេដាយមាស​មួយ​ទៀតហើយ នៅឯ​សន្និសីទ​ពិ​ព័រណ៍ម្ហូបអាហារ​លើក​ទី ១៥ ក្នុង​តំបន់​អាស៊ាន កាលពី​ថ្ងៃទី ១៤ ដល់​ថ្ងៃទី ១៧ ខែវិច្ឆិកា នៅ​ទីក្រុង​ហូជីមិញ​ប្រទេស​វៀតណាម កន្លងទៅ​ថ្មីៗ​នេះ ។

 

​លោក ហ៊ឹម ពិ​សិទ្ធ អនុប្រធាន​សមាគម​លើក​កំពស់​ស្ករត្នោត​កម្ពុជា បានឱ្យ​រស្មី​កម្ពុជា​ដឹង​កាលពីពេល​ថ្មីៗ​នេះ​ថាៈ​មូល​ហេតុដែល​កម្ពុជា​ទទួល​បាន​មេដាយមាស​ម្តងទៀត នេះ​គឺ​ដោយសារ​ស្ក​ត្នោត​នេះ មាន​ស្តង់ដារ​តាមបែប​អឺរ៉ុប​ទទួលស្គាល់ ។

ទី​២ មាន​ស្តង់ដារ​ស្រប​នឹង​ស្តង់ដារ​សហរដ្ឋអាមេរិកនិង​ស្តង់ដា ស្របតាម​បទដ្ឋាន​សរីរាង្គ​បែប​ជប៉ុន ។ គឺ​ប្រភេទ​ស្ករត្នោត​សរីរាង្គ​ដែលមាន​សារធាតុចិញ្ចឹម​ច្រើន ។ ពិសេស​សំបូរ​ដោយ​ជីវជាតិ ប៉ូ​លី​ស៊ី​ណុល ( Policinol) ច្រើន​បំផុត​ដែល​ជួយ​ការពារ កុំឱ្យ​ស្បែក​ជ្រាវ​ជ្រួញ របស់​មនុស្ស ។

មួយវិញទៀត​ដែល​ជួយ​ឱ្យ​ស្ករត្នោត​កម្ពុជា​បាន​មេដាយមាស​នេះ​គឺ​សមាជិកសមាគម អ្នក​ផលិត​ស្ករត្នោត​ត្រូវបាន​ទទួលផល​ប្រយោជន៍​ដោយ​សមធម៌ ផ្តល់​ចំណូល​ខ្ពស់ ពី​អ្នកទទួល​ទិញ ឬ​ក្រុមហ៊ុន ដែល​បាន​ទិញ​ស្ក​ត្នោត ទាំងនេះ​មកកាន់​ទីផ្សារ​នាំចេញ​។

មេដាយមាស​ផ្តល់​ដោយ​អាស៊ាន​នេះ គឺ​បាន​ចាត់ ទុកជា​ផលិតផល​មានគុណ​ភាព ល្អ​ដាច់​គេ​ក្នុង​តំបន់ (ASEAN BEST PRODUCT) ។​

លោក ពិសិដ្ឋ​ប្រាប់ថាៈ កាលពី​ឆ្នាំ ២០០៥ ស្ករត្នោត​យើង​បាន ទៅ​ប្រ​គួ​ត​ប្រជែង​នៅ​ប្រទេស​បារាំង គឺ​បានឈ្នះ​មេដាយមាស​ម្តង​ហើយ​ដែរ ។ ឆ្នាំ ២០១៧​នេះ ស្ករត្នោត​កម្ពុជា​បាន​នាំចេញ​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស​បាន​ជាង ២០០​តោន ។​

​លោក សំ សារឿន​ប្រធាន​សមាគម លើក​កំពស់​ស្ករត្នោត​កម្ពុជា ធ្លាប់​ប្រាប់ថា​យើង​ត្រៀម​ពង្រីក បង្កើន​អ្នក​ឡើងត្នោត នៅ​រដូវ​ដើមឆ្នាំ ២០១៨​នេះ ឱ្យបាន មួយ​ម៉ឺន​ដើម ដែល​ភាគច្រើន​ត្នោត​ដែល​ត្រូវ​ឡើង​យក​ទឹកត្នោត​ក្នុង​ខេត្ត​កំពង​ស្ពឺ ៕