អាជ្ញាធរជាតិអប្សរា ពង្រឹងវិស័យកសិកម្មនៅភូមិធម្មជាតិរុនតាឯក

0
988

ដើម្បី ជំរុញ គម្រោង អភិវឌ្ឍ កសិកម្ម ដោយ ធម្មជាតិ មិន ប្រើប្រាស់ សារធាតុ គីមី នៅភូមិ ធម្មជាតិ រុន តាឯក ឱ្យ ដំណើរ ការ ទៅ ដោយ រលូន អាជ្ញាធរជាតិ អប្សរា គ្រោង ចាប់ ដៃ គូ សហ ការ ជាមួយ មជ្ឈមណ្ឌល ស្រាវជ្រាវ កសិកម្ម ធម្មជាតិ មួយ នៅ ប្រទេស កូរ៉េ ដើម្បី ពង្រឹង វិស័យ កសិកម្ម នៅ ភូមិ អេកូ ទេសចរណ៍ មួយនេះ។ នេះ យោង តាម ទំព័រ ហ្វេសប៊ុក របស់ អាជ្ញាធរជាតិ អប្សរា ចុះផ្សាយ នៅថ្ងៃ ទី១៤ កុម្ភៈ ឆ្នាំ២០១៨ នេះ។

តាម ទំព័រ ហ្វេសប៊ុក អាជ្ញាធរជាតិ អប្សរា ដដែល កាលពី ថ្ងៃ ទី១៣ កុម្ភៈ លោកស៊ុំ ម៉ាប់ អគ្គនាយក អាជ្ញាធរជាតិអប្សរា បាន ជួប ពិភាក្សា ជាមួយ ប្រតិភូ នៃ មជ្ឈមណ្ឌល ស្រាវជ្រាវ DURE នៅ ប្រទេសកូរ៉េ តាម រយៈ ក្រុមហ៊ុន S&MDC Co.,Ltd. ដើម្បី ដឹង ពី លទ្ធភាព ដែល ស្ថាប័ន ទាំងពីរ អាច នឹង បង្កើត កិច្ច សហការគ្នានា ពេល ខាង មុខ លើ ការ រៀប ចំ កសិកម្ម ធម្មជាតិ នៅ ភូមិ ធម្មជាតិ រុនតា ឯក ។

គួរ រំឭក ថា ភូមិ ធម្មជាតិ រុន តា ឯក បាន បង្កើត ឡើង នៅឆ្នាំ២០០៤ មាន ទំហំ ផ្ទៃដី ១០១២ ហិចតា និង មាន ចម្ងាយ ពី ព្រំ ប្រទល់ ឧទ្យាន អង្គរ ៣គីឡូ ម៉ែត្រ។ ភូមិ នេះត្រូវបាន បង្កើត ឡើង ដោយ បាន ជ្រើសរើស ប្រជាជន ក្នុង តំបន់ អង្គរ ឱ្យ មករស់នៅ ដោយ មាន ការ ផ្តល់ ផ្ទះ មួយ ខ្នង និង ដីសម្រាប់ ធ្វើ កសិកម្ម ១ហិកតា ដែល បច្ចុប្បន្ន មាន គ្រួសារ ចំនួន ១០៣គ្រួសារ ដែល ត្រូវ បាន ជ្រើសរើស ឱ្យ មក ស្នាក់ នៅ។

ដើម្បី លើក ស្ទួយ ជីវភាព ប្រជាពលរដ្ឋ នៅ ទីនេះ ក្រៅ ពី ហេដ្ឋា រចនាសម្ព័ន្ធ ក្រុមគម្រោង ក៏ បាន ផ្តោត ការ យក ចិត្ត ទុក ដាក់ ខ្លាំង លើ វិស័យ កសិកម្ម ដោយ មិន ប្រើប្រាស់ សារធាតុគីមី។ គម្រោងនេះ បាន ដំណើរ ការ ជា បណ្តើរៗ ដោយ ទទួល បាន ទាំង លទ្ធផល កសិកម្ម និងទីផ្សារនាំចេញ ទៅក្រៅ ប្រទេសទៀត ផង។

គួរបញ្ជាក់ ដែរថា ភូមិ ធម្មជាតិរុនតាឯក មិន ត្រឹម តែជា កន្លែង រស់នៅ ធម្មតា របស់ ប្រជាជន ទេ ថែម ទាំង ជា តំបន់ អេកូទេសចរណ៍ ធម្មជាតិ ដែល គួរ ឱ្យ ចាប់ អារម្មណ៍ សម្រាប់ ដំណើរ កម្សាន្ត និង ការ ចុះ កម្ម សិក្សា ដើម្បី ឈ្វេងយល់ ពី ជីវភាព រស់នៅ របស់ ប្រជាជន នៅ ជនបទ ទៀតផង ។ បច្ចុប្បន្ន ភូមិទេសចរណ៍ បែប ប្រពៃណី មួយនេះ បាន ទាក់ ទាញ ភ្ញៀវ ទេសចរណ៍ ជាតិ និងអន្តរជាតិ ជា ច្រើន ទៅទស្សនា និងស្នាក់នៅ៕

ប្រភពរូបភាព៖ អាជ្ញាធរជាតិអប្សរា