ដំរី ស្រុកឈ្មោះ បឹក គុក ងាប់ហើយដោយខ្វះការថែទាំ

0
906

មណ្ឌលគិរី៖ ទីបំផុតសត្វដំរី ដឹកភ្ញៀវទេសចរ មួយក្បាល របស់ជនជាតិដើម ភាគតិចព្នង បានងាប់ ដោយសារ ខ្វះ អាហារ ក្រោយពេល ចុះប្រេង ហើយត្រូវម្ចាស់ចាប់ចង អស់រយៈពេល ជិតមួយខែ នៅក្នុង ព្រៃស្ថិតនៅ ក្នុងភូមិ ពូ តាំងសង្កាត់រមនា ក្រុង សែនមនោរម្យ ។

ដំរី ឈ្មោល មួយ ក្បាល ឈ្មោះ បឹ ក គុ អាយុ ៣៥ ឆ្នាំ បាន ងាប់ កាលពី វេលា ម៉ោង ប្រមាណ ជា ៥ ល្ងាច ថ្ងៃ សៅរ៍ ចុង សប្តាហ៍ កន្លងមកនេះ ក្រោយពី វា បាន ដួលសន្លប់ ប្រមាណ ជិត ៨ ម៉ោង ដោយសារតែ ខ្វះ អាហារ នៅពេលដែល វា ជាប់ ចំណង នៅក្នុង ព្រៃ ត្រង់ចំណុច អូរ តេ ។ នេះ បើ យោងតាម លោក ពេជ្រ សុធា រី នាយប៉ុស្តិ៍រ មនា ដែល បាន ចុះ ទៅ កន្លែងកើតហេតុ កាលពី ព្រឹក ថ្ងៃអាទិត្យ ទី ២២ ខែមេសា ជាមួយនឹង មន្ត្រី បរិស្ថាន និង អាជ្ញាធរ ពាក់ព័ន្ធ ជា ច្រើន រូប ។

លោក សុធា រី បាន ឲ្យ ដឹងថា ដំរី នេះ បាន ចុះប្រេង និង រើ ដាច់ ច្រវាក់ ហើយ បាន បំផ្លាញ ដំណាំ ពលរដ្ឋ ក្នុងភូមិ ពូ តាំង នៅ ថ្ងៃទី ២៥ និង ២៦ ខែមីនា កន្លងទៅ ។ បន្តម កមាន ការរាយការណ៍ សុំ អន្តរាគមន៍ ទៅ អង្គការ សម្ព័ន្ធភាព សត្វ ព្រៃ ( ហៅថា វ៉ា យ អេ ដ ) ។ នៅ ថ្ងៃទី ២៧ ខែមីនា ក្រុមការងារ របស់ អង្គការ ក៏បាន ចុះទៅ បាញ់ថ្នាំ សណ្តំ ដើម្បី ឲ្យ ម្ចាស់ ឈ្មោះ ចុច ចេ ល ចាប់ចង នៅក្នុង ព្រៃ ដីចម្ការ របស់គាត់ ។

លោកនាយ ប៉ុស្តិ៍ បញ្ជាក់ថា « ចាប់ គ្នា ចង រហូតមកដល់ ថ្ងៃទី ២១ មេសា ។ តាម យើង សន្និដ្ឋាន ទៅ វា ដាច់បាយ ដាច់ទឹក ហើយ ដំរី ក៏ ធ្លាក់ខ្លួន ឈឺ បណ្តាល ឲ្យ ងាប់ ។ ឲ្យ ចំណី ខ្លះ ដែរ គឺ មិន យកចិត្តទុកដាក់ ។ ណាមួយ គ្នា ខ្លាច ផង បើ ចូល ទៅជិត ដំរី ។ ខ្លាច ដំរី ធ្វើបាប ព្រោះ មាន ម្តង ហើយ ឆ្នាំ ២០១៧ ( ដំរី ជាន់ ម្ចាស់ ស្លាប់ )» ។

គួរ រំលឹក កាលពី ខែមេសា ឆ្នាំ ២០១៧ កន្លងមក ដំរី មួយ ក្បាល នៅក្នុង ភូមិ ពូ តាំង ដដែល នេះ ត្រូវបាន សមត្ថកិច្ច បាញ់ សម្លាប់ ក្រោយ ពេលដែល វា បាន ចុះប្រេង ហើយ ជាន់ ម្ចាស់ ស្លាប់ បំផ្លាញ ទ្រព្យសម្បត្តិ អ្នកភូមិ និង បង្ក ការភ័យ ខ្លាច ។

លោកនាយ ប៉ុស្តិ៍ ក៏បាន ឲ្យ ដឹង បន្ថែមថា ក្រោយពេល ងាប់ ម្ចាស់ ដំរី និង សាច់ញាតិ បាន ជួបជុំគ្នា ធ្វើការ សែនព្រេន តាម លក្ខណៈ ប្រពៃណី ដើម្បី កប់ ដំរី នោះ នៅក្នុង ព្រៃ នោះ តែម្តង ។

អ្នកភូមិ ពូ តាំង ម្នាក់ ឈ្មោះ រំ ថេត បាន អះអាងថា ក្រោយពេល ចាប់ចង បាន វិញ ម្ចាស់ ដំរី បានដាក់ ដើម ចេក ឲ្យ ដំរី ខ្លួន ស៊ី ដែរ តែ ក្នុងអំឡុងពេល ចាប់ចង ជិត មួយខែ មក នោះ ដំរី នេះ មិនសូវ ស៊ី ចំណី ទេ ។ លោក បាន ថ្លែង ដែរ ថា ដំរី ដែល ងាប់ នេះ ក៏ ជា ដំរី មួយ ក្បាល ដែល ម្ចាស់ ធ្លាប់ យកទៅ ដឹក ភ្ញៀវទេសចរ កម្សាន្ត ផងដែរ ។

លោក ទ្រី ស៊ី ថេ ង ជា ប្រធាន ផ្នែក ថែទាំ សត្វ នៅ ឧទ្យាន សួនសត្វ និង មជ្ឈមណ្ឌល សង្គ្រោះ សត្វព្រៃ ភ្នំ តា ម៉ៅ ស្ថិត នៅក្នុង ខេត្តតាកែវ បាន ឲ្យ ដឹងថា មន្ត្រីរដ្ឋបាល ព្រៃ ឈ្រើ ក្រោម កិច្ចសហការ ជាមួយ អង្គការ សម្ព័ន្ធភាព សត្វព្រៃ បាន ជួយ បាញ់ថ្នាំ ធ្វើ ឲ្យ ដំរី នោះ សន្លប់ ដើម្បី ចាប់ យកទៅ ចង នៅ នឹង ដើមឈើ មួយ ហើយ ឲ្យ ម្ចាស់ ជា អ្នកមើល ការខុសត្រូវ ។

លោក ស៊ី ថេ ង ថ្លែងថា សត្វ ដំរី ដែល ងាប់ នេះ គឺ បណ្តាលមកពី ការខ្វះ ការថែទាំ ពី ម្ចាស់ ដូចជា ខ្វះ ចំណី ពិសេស គឺ ទឹក នៅក្នុង រដូវក្តៅ នេះ ។ លោ កថា ដំរី មួយ ក្បាល ត្រូវការ ផឹកទឹក ជាង ១០០ លីត្រ ក្នុង មួយ ថ្ងៃ និង ទឹក សម្រាប់ វា ងូត និង លេង ជាច្រើន ទៀតផង ។

លោក ថ្លែងថា « យើង សោកស្តាយ ពេល ដឹងថា ងាប់ ។ ប្រភេទ ដំរី ត្រូវការ ទឹក ច្រើន ។ មិនដឹងថា គាត់ ថែទាំ យ៉ាង ម៉េច បាន ងាប់ អ៊ីចឹង ។ បើ មាន បញ្ហា ដោយសារតែ ធ្វើ ឲ្យ សន្លប់ វា កើត មានតែ ថ្ងៃ ដែល ធ្វើ នោះ និង មួយថ្ងៃ ក្រោយ មក ប៉ុណ្ណោះ ។ ងាប់ នេះ គឺ ១០០ ភាគរយ ខ្វះ ការថែទាំ បានល្អ ហើយ ។ ខ្វះ ទឹក មុជ ខ្វះ ចំណី នៅ រដូវក្តៅ នេះ គឺ វា ទៅ [ ងាប់ ] ហើយ » ។

លោក ងិន សុ វិមាន ប្រធាន មន្ទីរ ទេសចរណ៍ នៃ ខេត្តមណ្ឌលគិរី បាន ឲ្យ ដឹងថា នៅក្នុង ភូមិ ពូ តាំង មាន ដំរី ប្រមាណ ជា ១០ ក្បាល បម្រើ ក្នុង វិស័យ ដែល ប្រើប្រាស់ សម្រាប់ ដឹក ភ្ញៀវទេសចរ សម្រាប់ ដំណើរ កម្សាន្ត ទៅតាម តំបន់ នានា មួយចំនួន នាពេល កន្លងមក ។ ទោះយ៉ាងណា លោក ថា នាពេល បច្ចុប្បន្ននេះ ម្ចាស់ ដំរី មានការ យល់ដឹង ច្រើន ដោយ មិនសូវ ឲ្យ ដំរី ដឹក ភ្ញៀវទេសចរ នោះទេ តែ ឲ្យ ភ្ញៀវ ទៅ មើល កម្សាន្ត ងូតទឹក ឲ្យ ឬ ឲ្យ ចំណី តែប៉ុណ្ណោះ ៕

 

ប្រភព៖ rasmeinews