កម្ពុជា​របាក់​ចំណូលបាន​ជាង ២៥០លាន​ដុល្លារអាមេរិក ពី​ការនាំចេញ​ជ័រកៅស៊ូ រយៈពេល ១១ខែឆ្នាំនេះ

0
696
Cambodia has earned more than US $ 250 million from its 11-month resin rubber exports this year.

ភ្នំពេញ៖ រយៈពេល១១ខែ ឆ្នាំ២០១៨នេះ កម្ពុជា បាន នាំចេញ ជ័រកៅស៊ូ សរុប ចំនួន ជាង១៨ម៉ឺន តោន ទទួលបាន ចំណូល ជាង២៥០លាន ដុល្លារ អាមេរិក។ នេះ បើតាម របាយការណ៍ រប ស់អគ្គ នាយកដ្ឋាន កៅស៊ូ ដែល បាន ចេញ ផ្សាយ ក្នុង ពេល ថ្មីៗនេះ ។

របាយការណ៍ បញ្ជាក់ថា ចាប់ពី ខែមករា ដល់ វិច្ឆិកា ឆ្នាំ២០១៨ កម្ពុជា នាំចេញ ជ័រកៅស៊ូ ចំនួន១៨៧,៧០៣តោន កើតឡើង២៣ភាគរយ បើ ធៀប នឹង រយៈពេល ដូចគ្នា នៅ ឆ្នាំ២០១។ តម្លៃ កៅស៊ូ បាន ធ្លាក់ចុះ ផងដែរ ដោយ តម្លៃ ជា មធ្យម ក្នុង រយៈពេល១១ខែ កន្លងមកនេះ ក្នុង កម្រិត១,៣៣៦ដុល្លារ អាមេរិក ក្នុង១តោន ធ្លាក់ចុះ១៧ភាគរយ។

កៅស៊ូ របស់ កម្ពុជា នាំចេញ ទាំងស្រុង ទៅកាន់ ប្រទេស វៀតណាម ម៉ាឡេស៊ី សិង្ហ បុរី ចិន និង កូរ៉េខាងត្បូង។

ក្រុមហ៊ុន ដែល កំពុង រកស៊ី និង ដាំ ដុះ កៅស៊ូ នៅ កម្ពុជា ចំនួន១២៩ក្រុមហ៊ុន ក្នុងនោះ មាន៣០ក្រុមហ៊ុន ហើយ ដែល ប្រមូល ផល និង ធ្វើការ នាំចេញ។

បច្ចុប្បន្ន កម្ពុ ជាមាន ផ្ទៃដី ដាំ ដុះ កៅស៊ូ ចំនួន ជិត៤៣ម៉ឺន ហិកតា ក្នុង ផ្ទៃដី ដែលចៀរ ជ័រ បាន មាន២០ម៉ឺន ហិត កា ស្មើនឹង៤៧ភាគរយ និង ផ្ទៃដី ថែ ទាំង ជាង២២ម៉ឺន ហិកតា ស្មើនឹង៥៣ភាគរយ៕