កត្ដាអ្វីខ្លះធ្វើឲ្យកសិករត្អូញត្អែរថា មិនមានទីផ្សារ ចំពោះផលិតផលកសិកម្ម?

0
1094

ភ្នំពេញៈ ជាការពិតណាស់បើសម្លឹងមើលទៅលើទីផ្សារក្នុងស្រុកភាគច្រើនគេសង្កេតឃើញថា ចំពោះ ក សិផលនៃដំណាំកសិកម្ម ឬផលិតផលក្នុងស្រុកដែលបង្កបង្កើនផលតាមបែបបុរាណ ពោលគឺ តាម លក្ខណៈ ធម្មជាតិ ហាក់មិនត្រូវបានពេញនិយមដូចកសិផលដែលនាំចូលពីបរទេស។

ប្រភេទកសិផលទាំងនោះសុទ្ធតែកសិករខ្មែរក្នុងស្រុកអាចផលិតបានដូចគ្នា ទាស់ត្រង់ថា រូបភាពល្អ ឬមិន ល្អស្រស់ប៉ុណ្ណោះ។

ជាក់ស្តែង គ្រាន់តែផ្សារដើមគរ ផ្សារនាគមាស ក្នុងមួយថ្ងៃៗមានការដឹកជញ្ជូនយកកសិផល នៃដំណាំ កសិកម្មពីក្រៅស្រុក រួមមាន ប្រទេសវៀតណាម និងថៃជាដើមនោះ បានដឹក ចូល មក រាប់ សិប ឡាន យកមកចែកចាយនៅលើទីផ្សារដែលធ្វើឲ្យចំណូលយ៉ាង ក្រាស់ ក្រែល ត្រូវ បែង ចែក ទៅ ដល់ កសិករនៃប្រទេសជិត ខាងទាំងនោះទៅវិញ។

វិធីសាស្ត្រមើលបន្លែ-ផ្លែឈើ មានជាតិគីមី ឬអត់ដោយខ្លួនឯង

នៅត្រង់ចំនុចនេះ តើអ្វីដែលធ្វើឲ្យប្រជាកសិករខ្មែរត្អួញត្អែរថា មិនមានទីផ្សារ សម្រាប់ ផលិផលក សិកម្ម រ បស់ពួកគាត់?

លោកបណ្ឌិត សេង សារី អ្នកស្រាវជ្រាវសង្គម និងកសិកម្មបានមើលឃើញ ដូចគ្នាចំពោះ តថភាព កើតឡើង ខាងលើនេះ លោកថ្លែងហាក់អស់សំណើចបន្តិចថា “ ខ្ញុំបានឃើញ បាតុភូត ដ៏គួរឲ្យ ចង់សើច នៅក្នុងទីផ្សារកសិកម្មយើងនេះ ពោលគឺអ្នកផលិតរអ៊ូថា អត់មានទីផ្សារ ឯអ្នករកស៊ី ក្នុង វិស័យ កសិកម្ម បែរជារអ៊ូថា អត់មានផលិតផលលក់វិញ”។

អ្នកជំនាញរូបនេះ បានអះអាងថា កម្ពុជាមិនមែនគ្មានទីផ្សារផលិតផលទេ តែបញ្ហាត្រង់ថា អ្នកផលិត និង អ្នកផ្គត់ផ្គង់ទីផ្សារមិនទាន់ជួបគ្នា ឬអាចមកពីឈ្មួញកណ្ដាល ដែលធ្វើឲ្យមានបញ្ហារវាងអ្នកផលិត និង អ្នកផ្គត់ផ្គង់ទីផ្សារ មិនអាចជួបគ្នាដោយផ្ទាល់។ លោកបន្ថែមទៀតថា បញ្ហាទៀត គឺដោយ សារ តែ កសិករ ខ្វះចំណេះដឹងផលិតផលិតផលឲ្យមានគុណភាពសមស្របនឹងទីផ្សារត្រូវការ។

កសិករម្នាក់ កំពុង​លើក​រង​ដំណាំ​ត្រាវ នៅ​កោះឧកញ៉ាតី ឆ្នាំ២០១៨។ រូបថត៖ ពូនាង

លោកបន្តថា ហេតុនេះហើយ ដើម្បីមានទីផ្សារ កសិករត្រូវព្យាយាម ដោះស្រាយ បញ្ហាមួយ ចំនួន ឲ្យផុត ដោយដំបូងត្រូវផលិតផលិតផលមានគុណភាព ទី២. ធ្វើការឃោសនាតាមមន្ត្រីរដ្ឋាភិបាល និង មន្ត្រីអង្គ ការ ដើម្បីជួបអ្នកផ្គត់ផ្គង់ដោយផ្ទាល់ និងធ្វើយ៉ាងណាឆ្លងកាត់ឈ្មួញកណ្ដាលឲ្យបាន ទី៣. រដ្ឋាភិបាលត្រូវផ្ដល់ព័ត៌មានទីផ្សារក្នុង និងក្រៅស្រុក ថាតើមានតម្រូវការអ្វី ដើម្បីងាយ ស្រួល ដល់ កសិករផលិត។

តាមការលើកឡើងរបស់អ្នកជំនាញក្នុងវិស័យនេះ លោកបន្តថា ដោយសារកត្តា ទាំងនេះ បានធ្វើឲ្យ កសិករ មួយ ចំនួនធ្វើការផ្លាស់ប្ដូរគំនិត ស្វែងរកវិធីសាស្ត្រផ្សេងៗ ជ្រើសរើសយកបច្ចេកទេសដាំដុះ តាម បែបទំនើបវិញ ម្ដង ដើម្បីស្វែងរកភាពរីកចម្រើន ប្រកបដោយសក្ដា នុពល តាម តម្រូវ ការ លើ ទីផ្សារ ក្នុង ស្រុក តម្លៃខ្ពស់ និងអាចនាំចេញទៅរកទីផ្សារអន្តរជាតិ។

លោក ឈួង សុខគា កសិករមួយរូបរស់នៅក្នុងភូមិកំពង់គោ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាល បានឲ្យដឹងថា តាមបទពិសោធន៍លោកពីមុន ដែលដាំដុះតាមបែបប្រពៃណី ឬប្រវាស់មេឃ និង ការ ដាំដុះ តាម បែបទំនើបដូចបច្ចុប្បន្នគឺខុសគ្នាឆ្ងាយណាស់។

កសិករវ័យកណ្ដាលរូបនេះប្រាប់ថា “ កាលពីមុនខ្ញុំដាំគ្មានបច្ចេកទេស ពោលគឺដាំចាំតែមានទឹក មាន ទឹក ភ្លៀង និងគ្មានជីដាក់ដំណាំត្រឹមត្រូវ ខ្ញុំទទួលបានផលតិចតួចណាស់ ដោយ ខ្ញុំធ្វើ ស្រែ ក្នុង ១ហិកតា បានផលត្រឹម ៣ ទៅ ៤ តោនប៉ុណ្ណោះ តែពេល ខ្ញុំបាន ចូល រួម វគ្គ បណ្ដុះ បណ្ដា លបច្ចេក ទេស ដាំដុះ តាមបែបសរីរាង្គជាមួយអង្គការឯណេះវិញ ខ្ញុំហាក់មានទំនុកចិត្តឡើងវិញ ជាមួយ នឹងការ ផ្លាស់ ប្តូរ គំនិតទំនៀមទម្លាប់នៃការបង្កបង្កើនផលដំណាំដែលរំពឹងទៅនឹងកត្តាធម្មជាតិទៀតហើយ ដោយយើងបានងាកមកអនុវត្តទៅតាមបច្ចេកទេសដាំដុះបែបទំនើបដូចប្រជាកសិករនៅក្រៅស្រុកកំពុងអនុវត្តដែរ។

លោក សុខគា បញ្ជាក់ថា ក្រោយពីលោកបានរៀនសូត្របច្ចេកទេសដាំដុះតាមបែបទំនើបនេះហើយ លោកបានសាកល្បងដាំតាមវិធីនោះ ដោយក្នុង១ហិកតា លោកទទួលបានពីការដាំដុះរហូតដល់ ៦ ទៅ ៧តោន ខណៈដែលលោកចំណាយថ្លៃដើមលើការភ្ជួររាស់ ថ្នាំការពារសត្វស៊ី និង ទិញ ពូជ អស់ប្រមាណជា ៧០ម៉ឺនរៀលប៉ុណ្ណោះ៕