សង្កេតឃើញ​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាបខេត្ដ​កំពង់ធំកើនឡើង​តែ​មិនមាន​កម្លាំង​ជំនាញ​ចុះបង្ក្រាប​សោះ

0
1131
Cambodia Fishery Illegally.

កំពង់ធំ៖ ក្នុងពេល ចុះបង្ក្រាប បទល្មើស ក្នុង ដែន សមត្ថកិច្ច របស់ខ្លួន កម្លាំង នគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច ខេត្តកំពង់ធំ បាន សង្កេតឃើញ បទល្មើស នេសាទ នៅ តំបន់ មួយចំនួន នៃ តំបន់ បឹង ទន្លេសាប មានការ កើន ឡើង ច្រើន ឡើងៗ តែ មិនឃើញ មាន កម្លាំង ជំនាញ ចុះបង្ក្រាប ទាល់តែសោះ។

លោក វីរ សេនីយ៍ ត្រី យឹម សោភ័ណ នាយរង ការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ច ខេត្តកំពង់ធំ បាន ឲ្យ ដឹងថា ប្រតិបត្តិការ ចុះបង្ក្រាប នេះ ធ្វើឡើង រយៈពេល២ថ្ងៃ គឺ នៅ ថ្ងៃទី១៩ និង ទី២០ ខែធ្នូ ឆ្នាំ២០១។

ប្រតិបត្តិការ នេះ ធ្វើឡើង ក្រោម ការសម្របសម្រួល ពី សំណាក់ លោក អ៊ិ ត សុធា ព្រះរាជអាជ្ញា នស ដ អយ្យការ អម សាលាដំបូង ខេត្តកំពង់ធំ។

លោក វីរ សេនីយ៍ ត្រី យឹម សោភ័ណ បាន បន្តថា ការ បង្ក្រាប បទល្មើស នេសាទ នេះ ធ្វើឡើង នៅ តំបន់ បត់ ដៃ តំបន់ ដងទង់ តំបន់ បឹង ប៉ោង តំបន់ មាត់ ផ្សោត តំបន់ ទ្វារ បឹង តំបន់ កោះ តាបរ ស្ថិតនៅ ឃុំ ផាត់ សណ្តាយ ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ។

ក្នុងនោះ កម្លាំង សមត្ថកិច្ច បាន ដកហូត សម្ភារៈ មួយចំនួន រួមមាន៖ ឡប ចំនួន ៤៤ និង ច្ប ចំនួន ។ អ្វី ដែលជា បញ្ហា ដ៏ មុត ស្រួច ក្នុងពេល បំពេញ ប្រតិបត្តិការ ខាងលើ គឺ លោក បាន កត់សម្គាល់ឃើញ ថា បទល្មើស នេសាទ នៅ តំបន់ ទន្លេសាប ហាក់បីដូច បង្ក្រាប មិន អស់ សោះ ហើយ លោក បាន លើក ជា ចម្ងល់ ថា ឬមួយ ជំនាញ មិនបាន ដឹង ទេ?

លោក បន្តទៀតថា ឮ ពាក្យ ប្រជាជន និយាយថា ជំនាញ រដ្ឋបាល ជលផល តាំងពី ថ្នាក់ រង ខណ្ឌ រហូតដល់ មន្ត្រី ឃើញ ចុះមក រហូត ប៉ុន្តែ មិនដែល ឃើញ បង្ក្រាបបាន សោះ។

អាស្រ័យហេតុនេះ សូម លោកនាយ ខណ្ឌ រដ្ឋ បាលជ ល ផល មេត្តា ចាត់វិធានការ ឲ្យ មន្ត្រីជលផល ចុះ ពិនិត្យមើល ផង មិនមែន បង្ក្រាប បានតែ កម្លាំង នគរបាល សេដ្ឋកិច្ច ខេត្ត ទេ ពោលគឺ វា ទាល់តែ រួមគ្នា ទប់ ស្តាប់ ទើបបាន៕