ភ្នំពេញៈ ផ្ទៃដីដំណាំស្រូវប្រមាណ ១.៧០០ ហិកតា នៅក្នុងឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង នឹង ទទួលបានទឹកស្រោចស្រពគ្រប់គ្រាន់ នៅពេលប្រឡាយមេ ពុកឆ្មា ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ធ្វើការស្តារឡើងវិញរួច ។
ប្រឡាយមេនេះ នឹងដើរតួនាទីជាប្រឡាយនាំទឹកបន្តពីប្រឡាយមេកង្ហត ទៅផ្គត់ផ្គង់ឱ្យការងារបង្កបង្កើនផលលើផ្ទៃដីស្រូវវស្សា ចំនួន ១.៥៣៦ ហិកតា និងស្រូវប្រាំង ចំនួន ១៥៥ ហិកតា ។
ការស្តារឡើងវិញប្រឡាយមេ ពុកឆ្មា គឺមានប្រវែង ៩.៧០០ ម៉ែត្រ និងមានបំពាក់នូវសំណង់សិល្បការ សរុបចំនួន ២០ កន្លែង ៕