ការផ្គត់ផ្គងទឹកស្អាតនៅកម្ពុជាកើន ៨៦% ខណៈនឹងបាន១០០% នៅឆ្នាំ២០២៥

0
983

ភ្នំពេញ៖ ថ្លែងក្នុងសន្និសីទ និងពិព័រណ៍ទឹកស្អាតកម្ពុជាលើកទី២ កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែល​ធ្វើ​ឡើង នៅភោជនីយដ្ឋានទន្លេបាសាក់២ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ឧស្សា​កម្ម និងសិប្បកម្ម បានបញ្ជាក់ថា ការផ្គត់ផ្គង់ទឹកស្ងាតនៅកម្ពុជា បានកើនឡើងដល់ ៨៦ភាគរយ ហើយ។

លោកបានបន្ថែមទៀតថា នៅឆ្នាំ២០២៥ នឹងជម្រុញឲ្យមានការផ្គត់ផ្គង់ឲ្យបាន១០០ភាគរយដោយ ការ​ផ្គត់​ផ្គង់ទឹក ស្អាតនៅកម្ពុជា ធ្វើឡើងតាម រយៈស្ថានីយទឹកស្អាត ដែល គ្រប់គ្រងដោយរដ្ឋ ដែលធានា​ការ​ផ្គត់ផ្គង់តែនៅក្នុងរាជធានី ភ្នំពេញ និងទីប្រជុំជនធំៗប៉ុណ្ណោះ។

ចំណែកនៅ តាមតំបន់ជាយក្រុង និងតំបន់ដាច់ ស្រយាល គឺរដ្ឋផ្តល់សិទ្ធិឱ្យក្រុមហ៊ុនឯកជនវិនិយោគ ដោយតភ្ជាប់បណ្តាញ បូមទឹកពី ប្រឡាយ ស្ទឹង បឹងបួរ ទៅកាន់ស្ថានីយចម្រោះ ហើយចែកចាយ​លក់​ទៅ​ដល់​លំនៅឋាន របស់ ប្រជាពលរដ្ឋ។

លោកឧកញ៉ា អ៊ុន យុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកផ្គត់ផ្គង ទឹកស្អាតកម្ពុជា បានលើក​ឡើង​ថា បច្ចុប្បន្ននេះ មានអ្នកផ្គត់ផ្គង់ទឹកស្អាតឯកជន ច្រើនជាង២៥០ក្រុមហ៊ុន ដែលកំពុង​ធ្វើ​អាជីវក​ម្ម​​ផ្គត់​ផ្គង់​ទឹកស្អាតជូនប្រជាពលរដ្ឋ នៅតាមតំបន់ជាយក្រុង និងទីជនបទ​មួយចំនួន។

លោកឧកញ៉ាបានបន្តថា វិស័យឯកជនមួយចំនួន បាននិងកំពុងស្វែងរកនូវដើមទុន ដើម្បីបន្តការ​វិនិយោគ​លើការ ផ្គត់ផ្គង់ទឹកស្អាតនៅក្នុងតំបន់សេវាកម្មរបស់ខ្លួន។

យោងតាមរបាយការណ៍របស់ក្រសួងឧស្សាកម្ម និងសិប្បកម្ម បានឱ្យដឹងថា ការផ្គត់ ផ្គង់ទឹក​ស្អាត​តាម​​ប្រព័ន្ធ បណ្ដាញក្នុងតំបន់ទីប្រជុំជន បានកើនឡើងពី៥២ភាគរយ នៅឆ្នាំ២០០៨ ដល់៨៦ភាគរយ នៅ​ត្រឹម​ឆ្នាំ២០១៧ ដោយគិតជាចំនួនគ្រួសារដែលទទួល បានទឹកស្អាត​ប្រើស​ប្រាស់​​កើន​ដល់ជាង២.៣លានគ្រួសារ៕