រដ្ឋាភិបាលចេញគោលការណ៍៤ចំណុច ដើម្បីកាត់បន្ថយការនាំចូលបន្លែបរទេស

0
751
វិធីសាស្ត្រមើលបន្លែ-ផ្លែឈើ មានជាតិគីមី ឬអត់ដោយខ្លួនឯង

ភ្នំពេញៈ ដើម្បីកាត់បន្ថយការនាំចូលបន្លែ និងធានាប្រាក់ចំណូលដល់កសិករខ្នាតតូច និងមធ្យម រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលការណ៍សំខាន់ៗចំនួន ៤ ដូចខាងក្រោម៖

១. ធ្វើការបង្វែរទិសដៅផលិត ពីការផលិតសម្រាប់ផ្គត់ផ្គង់គ្រួសារ ទៅជាការផលិតដើម្បីធ្វើកសិពាណិជ្ជកម្ម និងកែប្រែសួនបន្លែទៅជាចម្ការបន្លែ។

២. បញ្ចូលបច្ចេកទេសផលិត ការជ្រើសរើសពូជ ការប្រើប្រព័ន្ធដំណក់ទឹក ការប្រើប្រាស់ផ្ទះសំណាញ់ ដើម្បីកាត់បន្ថយហានិភ័យបង្កើនផលិតភាពផលិតកម្មលើផ្ទៃដីដដែល។

៣. កែលម្អខ្សែចង្វាក់ផលិតកម្ម ផលិតតាមផែនការ ឬតាមកម្មវិធីច្បាស់លាស ផលិតតាមការបញ្ជាទិញ តាមតម្រូវការទីផ្សារ និងចាំបាច់ ហើយត្រូវអនុវត្តតាមគោលការណ៍អនុវត្តន៍កសិកម្មល្អ (GAP) និងត្រូវធ្វើកសិកម្មតាមកិច្ចសន្យា។

៤. ត្រូវគិតគូរពីការកែច្នៃ វេចខ្ចប់ ដើម្បីបង្កើនតម្លៃបន្ថែម ថែរក្សាទុកដាក់ និងមធ្យោបាយដឹកជញ្ជូនផលិតផលទៅកាន់ទីផ្សារ ដើម្បីផ្ដល់សេវាឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា ។

គោលការណ៍ទាំង៤ចំណុចខាងលើនេះ ត្រូវបានលើកឡើងដោយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ នៅពិព័រណ៍ផ្សារណាត់បន្លែ និងផលិតផលសុវត្ថិភាព ក្នុងខេត្តព្រៃវែង។