ពលរដ្ឋនៅស្រុក​ក្រូចឆ្នារមាន​ជីវភាព​កាក់កបនឹង​របរ​ពុះឬស្សីលក់

0
1980

ខេត្ត​ត្បូងឃ្មុំ​៖​ ប្រជាពលរដ្ឋជាង ១០០គ្រួសារ នៅក្នុងភូមិក្ដុរលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំប្រកបរបរពុះឬស្សីធ្វើរនាបលក់ទទួលបានជីភាពធូរធារល្អប្រសើរ។នេះបើតាម មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំរាយការណ៍ជូនឯកឧត្ដម ខៀវ កាញារីទ្ឋរដ្ឋមន្រ្តីក្រសួងព័ត៌មាននៅព្រឹកថ្ងៃទី២៦ខែធ្នូឆ្នាំ២០១៨នេះ។

លោក អុល អឿន ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិឃុំខាងលើបានអោយដឹងថា លោកប្រកបរបរពុះឬស្សី ធ្វើរនាបលក់នេះរយៈពេល ៧ ឆ្នាំមកហើយៗ វាជួយឱ្យមាន ជីវភាពរបស់គាត់សមរម្យ មានលុយកាក់សម្រាប់ចាយវាយដោះស្រាយក្នុងគ្រួសារស្រួលគួរសមដែរ ។លោក បន្តទៀតថា គាត់ដើរទិញឬស្សីពីប្រជាពលរដ្ឋនៅជិតៗភូមិ និងភូមិផ្សេងៗ ជួនកាលទៅទិញដល់ខេត្តក្រចេះថែមទៀតផងដែរ ។ ក្នុងឬស្សី ១ដើម តម្លៃ ៤.០០០ ៛ យកមកពុះក្នុងឬស្សី ១ដើម ពុះបានចាប់ពី ៦ ទៅ ៨សន្លឹក ដោយជួលគេពុះ ១០០សន្លឹក តម្លៃ២០.០០០ ៛ (២ម៉ឺនរៀល) ពុះរួចយើងយកទៅត្រាំទឹករយៈពេលពី១សប្តាហ៍ ទៅកន្លះខែ ទើបយើងហាលដាក់លក់ ធ្វើដូចនេះគឺការពារកុំឱ្យមេស៉ី ប្រើប្រាស់បានយូរឆ្នាំ គុណភាពរនាបល្អជាងគេគឺ លេខ១-រនាបឬស្សីស្រុកចិន លេខ២- គឺឬស្សីព្រៃ និបងលេខ៣-គឺឬស្សីស្រុក ។

លោក អឿន បន្ថែមទៀតថា ចំពោះទីផ្សាររនាប មានបងប្អូនក្នុងស្រុក និងក្រៅស្រុកមកកម្មង់ទិញយកទៅប្រើប្រាស់ជាលក្ខណៈគ្រួសារ និងមានឈ្មួញកណ្ដាលមកទទួលទិញដល់ផ្ទះតែម្ដងយកទៅលក់ចែកចាយបន្ត ក្នុងរនាប ១បាច់មានចំនួន ៥០សន្លឹក ប្រវែង ៩ ម៉ែត្រ តម្លៃ ៧ មឺុនរៀល តាមវែងតាមខ្លី ទីផ្សាររនាបល្អមិនចុះឡើង ដូចទីផ្សារពោត និងដំឡូងទេ បើប្រៀបធៀបឆ្នាំទៅ និងឆ្នាំនេះ តម្លៃនៅតែថេរដដែល ។