ឆ្នាំ២០៣០ កម្ពុជាត្រូវការសណ្ឋាគារជាង ១០ម៉ឺន បន្ទប់នៅទូទាំងប្រទេស និងជាង៣ម៉ឺនបន្ទប់សណ្ឋាគារនៅខេត្តព្រះសីហនុ

0
750

ក្រសួងទេសចរណ៍បានបង្ហាញការព្យាករណ៍ថា នៅឆ្នាំ២០១៨ កម្ពុជានឹងទទួលបានភ្ញៀវអន្តរជាតិប្រមាណ ៦,២ លាននាក់ និងនៅឆ្នាំ២០២០ ប្រមាណជាង ៧លាននាក់ ហើយដល់ឆ្នាំ២០៣០ នឹងទទួលបានទេសចរអន្តរជាតិប្រមាណ ១៥លាននាក់ និងទេសចរជាតិប្រមាណ១៣លាននាក់។ ដើម្បីឆ្លើយតបនឹង កំណើនភ្ញៀវទេសចរនេះ កម្ពុជាត្រូវការសណ្ឋាគារប្រមាណជាង ១០ម៉ឺនបន្ទប់ (សណ្ឋាគារប្រណិត លំដាប់ផ្កាយ ៤ និងផ្កាយ៥ ប្រមាណ៦០% ស្មើប្រមាណ៦មុឺនបន្ទប់) នៅទូទាំងប្រទេស ក្នុងនោះសម្រាប់ខេត្តព្រះសីហនុ ត្រូវការបន្ទប់សណ្ឋាគារជាង ៣ម៉ឺនបន្ទប់បន្ថែមទៀត (សណ្ឋាគារប្រណិតជាង២ម៉ឺនបន្ទប់) ដើម្បីឆ្លើយតបនឹងតម្រូវការកំណើនភ្ញៀវទេសចរអន្តរជាតិប្រមាណ ២លាននាក់ និងទេសចរជាតិប្រមាណ ៣លាននាក់នៅឆ្នាំ២០៣០។

សូមបញ្ជាក់ជូនថា បច្ចុប្បន្ននេះ កម្ពុជាមានសណ្ឋាគារប្រមាណជាង ៨០០ កន្លែង ស្មើនឹង ៤៦ពាន់I បន្ទប់ (ក្នុងនោះសណ្ឋាគារប្រណិតមានប្រមាណជាង ២ម៉ឺនបន្ទប់) ដោយឡែក្នុងនោះខេត្តព្រះសីហនុមាន សណ្ឋាគារ ៦៩កន្លែង ស្មើនឹងជាង ៤ពាន់បន្ទប់ (សណ្ឋាគារប្រណិតមានទើបមានប្រមាណជាង ១០០០បន្ទប់)៚៕