ជាតិ
អាជ្ញាធរជាតិអប្សរារកឃើញបំណែកចម្លាក់អប្សរាសម័យបាយ័ន នៅជញ្ជាំងខាងជើងស្ពានហាលខាងលិចនៃខ្លោងទ្វារតាកាវ
MC. កាលពីពេលថ្មីៗនេះ ក្រុមការងារជួសជុលខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ បានប្រទះឃើញដុំថ្មមានរូបចម្លាក់អប្សរាសម័យបាយ័ន ព្រម ទាំងថ្មចម្លាក់ផ្សេងទៀតនៅផ្នែកខាងជើងស្ពានហាលនៃខ្លោងទ្វារតាកាវ ក្រោយពេលក្រុមការងារសម្អាតរុក្ខជាតិ និងកាយកំណកដីដែលបានលុបលើរចនាសម្ព័ន្ធផ្នែកខាង ក្រោមនៃស្ពានហាលជាយូរឆ្នាំ មកហើយ។
លោកស្រី គឹម សេងភក្តី បុរាណវិទូបានឱ្យដឹងថា បំណែកថ្មដែលមានរូបចម្លាក់អប្សរា និងក្បាច់ចម្លាក់លម្អផ្សេងៗ ត្រូវបានគេយកមករៀបធ្វើជាជញ្ជាំងខាងជើងនៃស្ពានហាល ដោយរូបចម្លាក់អប្សរាទាំងអស់នេះ មានលក្ខណៈដូចគ្នាទៅនឹងរូប ចម្លាក់អប្សរា នៅតាមសសរប្រាសាទបាយ័ន រីឯចម្លាក់ថ្មដទៃផ្សេងទៀតមានរូបរាងដូចគ្នានឹងចម្លាក់ដែលលម្អលើរចនាសម្ពន្ធនៃសំណង់ខ្លោង ទ្វារតាកាវ។
លោកស្រីបញ្ជាក់ថា តាមការសន្និដ្ឋានទី១...
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ឱ្យដឹងថា នៅចុងសប្ដាហ៍ទី៤ ខែមេសា ទទួលបានភ្ញៀវទេសចរជាង៣១ម៉ឺននាក់
AKP ភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ -- ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា នាចុងសប្តាហ៍នេះ ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបាន ភ្ញៀវ ទេសចរសរុបចំនួន៣១៤,០៨១នាក់ ក្នុងនោះមានភ្ញៀវជាតិចំនួន២៩៦,០៤២នាក់ និងភ្ញៀវ បរទេសផ្ទៃក្នុងចំនួន១៨,០៣៩នាក់។
ឯកឧត្ដមបន្តថា គោលដៅទេសចរណ៍សំខាន់ៗរួមមាន៖ ...
សត្វក្តាន់ដែលជាសត្វកម្រនៅលើពិភពលោកកំពុងរស់នៅតំបន់ព្រៃទេសភាពមេគង្គកម្ពុជា
សត្វក្តាន់ចំនួនប្រមាណ៧០ក្បាលត្រូវបានអ្នកវិទ្យាសាស្ត្រតាមដានឃើញរស់នៅក្នុងតំបន់ទីជម្រកព្រៃវាលស្មៅនៃតំបន់ព្រៃទេសភាពមេគង្គក្នុងខេត្តក្រចេះ។ លទ្ធផលដ៏គួរឱ្យរំភើបនេះត្រូវបានបញ្ចូនតាមសេចក្តីរាយការណ៍កាលពីសប្តាហ៍កន្លងទៅនេះ ដែលមានការបញ្ជាក់ដោយរូបភាពទទួលបានពីការតាមដានសត្វក្តាន់ដោយប្រើម៉ាស៊ីនថតស្វ័យប្រវត្តិ និងបច្ចេកវិទ្យាដ្រូនដែលបំពាក់ម៉ាស៊ីនថតប្រើកំដៅ។
កម្មវិធីស្រាវជ្រាវនេះត្រូវបានអនុវត្តដោយអ្នកជំនាញផ្នែកស្រាវជ្រាវសត្វព្រៃនៃមន្ទីរបរិស្ថានខេត្តក្រចេះ និងអង្គការ WWF ដោយមានការគាំទ្រផ្នែកបច្ចេកទេស និងចូលរួមពីក្រុមអ្នកជំនាញអភិរក្សជីវចម្រុះ BINCO ក្រុមអ្នកជំនាញបច្ចេកវិទ្យាដ្រូននៃម៉ាស៊ីនថតប្រើកំដៅ DRONES GmbH ក៏ដូចជាពីសំណាក់សហគមន៍ និងអាជ្ញាធរមូលដ្ឋានក្នុងតំបន់នៃដែនជម្រកសត្វព្រៃដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ដោយមានការគាំទ្រពីអង្គការ WWF ។
លទ្ធផលនៃការស្រាវជ្រាវក៏បានបង្ហាញផងដែរពីវត្តមាននៃសត្វក្តាន់វ័យជំទង់ និងកូនជាច្រើនផងដែរ ដែលជាកត្តាចង្អុលបង្ហាញពីការបន្តពូជរបស់សត្វដ៏កម្រប្រភេទនេះនៅក្នុងតំបន់ទីជម្រក។ ក្រសួងបរិស្ថាន និងអង្គការ WWF កំពុងរៀបចំរបាយការណ៍ស្តីពីស្ថានភាព និងចំនួនសត្វក្តាន់...
ជួបជាមួយអ្នកថែរក្សាសត្វខ្ទីងនៅសួនសត្វភ្នំតាម៉ៅលោក សំ វឿន [VIDEO]
https://youtu.be/Cx8ILCrAvjQ