អន្តរជាតិ
នៅប្រទេសថៃ ប្រជាជនងាកទៅទទួលទានសាច់ក្រពើវិញ ក្រោយជ្រូកឡើងថ្លៃ
រហូតមកដល់ពេលនេះរោគរាតត្បាតនៅតែបន្តអុកឡុកប្រទេសថៃ និងធ្វើឲ្យតម្លៃត្រីសាច់ក៏ដូចជាបន្លែកើនឡើងឥតឈប់ឈរ ជាពិសេសតម្លៃសាច់ជ្រូក ។នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន MGR Online នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០២២។
ស្របពេលដែលសាច់ជ្រូកនៅប្រទេសថៃកំពុងមានតម្លៃថ្លៃ ប្រជាជានជាច្រើនបានងាកទៅរកការទទួលទានសាច់ក្រពើជំនួសវិញ ។
បច្ចុប្បន្នសាច់ក្រពើនៅក្នុងប្រទេសថៃកាន់តែពេញនិយម ដោយសារតែតម្លៃរបស់វាថោកជាងសាច់ជ្រូក រួមជាមួយនឹងមានប្រូតេអ៊ីនខ្ពស់ គ្មានខ្លាញ់ និងមានជីវជាតិជាដើម។
ប្រភព៖ ទូរទស្សន៍ជាតិខេត្តសៀមរាប
អង់គ្លេសសិង្ហបុរីចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមានតម្លៃដល់ទៅ ២២ពាន់លានដុល្លារ
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះប្រទេសអង់គ្លេស និងសិង្ហបុរីត្រូវបានគេដឹងថាបានឈានទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំមួយជាមួយគ្នាហើយ។
ទូរទស្សន៍ BBC ដែលបានរាយការណ៍ពីព័ត៌មាននេះថា កិច្ចព្រមព្រៀងនេះនឹងអាចគ្របដណ្តប់ទៅលើទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងទំហំរហូតទៅដល់ 22 ពាន់លានដុល្លារ ប៉ុន្តែអ្វីដែលយើងអាចមើលឃើញនោះគឺថាកិច្ចព្រមព្រៀងនេះគឺជាអ្វីដែលសិង្ហបុរីធ្លាប់បានធ្វើជាមួយនឹងអង់គ្លេសក្នុងនាមជាសហភាពអ៊ឺរ៉ុប EU ពីមុនប៉ុណ្ណោះ។
ប្រភពដដែលបានសរសេរទៀតថាទោះបីជាយ៉ាងណាក្តីកិច្ចព្រមព្រៀងនេះក៏ត្រូវបានគេមើលឃើញដែរថាគឺជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលអង់គ្លេសដើម្បីអាចបន្ត និងបង្កើនកិច្ចព្រមព្រៀងដែលមានស្រាប់និងជិតផុតកាលកំណត់ឲ្យកាន់តែធំទូលាយឡើងនៅក្រោយពេលដែលខ្លួនចាកចេញពីប្លុកអ៊ឺរ៉ុប។
កិច្ចព្រមព្រៀងដែលត្រូវបានគេមើលឃើញថាមានការចូលរួមចុះហត្ថលេខាដោយលោករដ្ឋមន្ត្រីការបរទេសអង់គ្លេសទទួលបន្ទុកកិច្ចការងារពាណិជ្ជកម្មអន្តរជាតិ Liz Truss និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសិង្ហបុរីលោក Chan Chun Sing៕ AMS
ថៃបើកទ្វារទទួលទេសចរណ៍បរទេសជុំវិញពិភពលោក ដើម្បីស្តារវិស័យទេសចរណ៍ឡើងវិញ
ដើម្បីស្តារវិស័យទេសចរណ៍ដែលលិចលង់ស្ទើរដល់ចំណុចសូន្យទៅហើយនោះ រដ្ឋាភិបាលថៃបានប្រកាសបើកទ្វារទទួលភ្ញៀវទេសចរបរទេសជុំវិញពិភពលោក ដោយមិនខ្វល់ពីស្ថានភាពជំងឺកូវិដ១៩នោះទេ តាមរយៈកម្មវិធីផ្តល់ទិដ្ឋិការស្នាក់នៅរយៈពេលវែង នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍នាពេលថ្មីៗ។
ការប្រកាសនេះ ធ្វើឡើងក្រោយនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានអះអាងជាសាធារណៈថ្មីៗនេះថា ប្រទេសរបស់លោកមិនបានធ្លាក់ចូលក្នុងរលករាតត្បាតនៃជំងឺ Covid-19 លើកទី ២នោះទេ។ បើតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Rachada Dhnadirek បានបញ្ជាក់ថា ភ្ញៀវទេសចរបរទេសទាំងអស់តម្រូវអោយធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ មុននឹងអនុញ្ញាតអោយដើរលេងដោយសេរី។
តាមរយៈកម្មវិធីផ្តល់ទិដ្ឋិការរយៈពេលវែង ភ្ញៀវទេសចរទាំងអស់អាចស្នាក់នៅប្រទេសថៃចាប់ពី ៣០ទៅ ៦០ថ្ងៃ។ ក្រៅពីបើកទ្វារផ្ទះទទួលទេសចរណ៍បរទេសនោះ...
តើអ្នកដឹងទេ! «កោះព្រះអាទិទេព» ស្ថិតនៅប្រទេសណា?
អាស៊ាន៖ តំបន់អាស៊ានគឺពិតជាពោរពេញទៅដោយសម្បត្តិធនធានធម្មជាតិ វប្បធម៌ អរិយធម៌ដ៏សម្បូរបែប និងបង្កប់រឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ជាច្រើន ក្នុងនោះគេក៏បានដឹងអំពី «កោះព្រះអាទិទេព» ដ៏អស្ចារ្យមួយនៅក្នុងតំបន់នេះផងដែរ។ តើអ្នកដឹងទេថា កោះដ៏ពិសិដ្ឋនេះស្ថិតនៅប្រទេសណា, ហេតុអ្វីបានជាគេដាក់រហស្សនាមថាកោះព្រះអាទិទេពយ៉ាងដូច្នេះ?
ក្នុងចំណោមប្រទេសទាំង ១០ នៃសមាគមន៍អាស៊ាន មានតែឥណ្ឌូណេស៉ីទេដែលជាប្រទេសសម្បូរកោះច្រើនជាងគេ ក្នុងនោះកោះបាលីត្រូវបានគេប្រសិទ្ធនាមថា កោះព្រះអាទិទេព ឬ Island of gods។ កោះបាលីមានទីតាំងស្ថិតនៅតាមបណ្ដោយជួរកោះភាគខាងត្បូងនៃប្រទេសឥណ្ឌូណេស៉ី។ វាមានផ្ទៃដីប្រមាណ ៥,៧៨០ គីឡូម៉ែត្រក្រឡា និងមានប្រជាជនប្រមាណ ៤,៣៦២,០០០ នាក់...